ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ ជួបគ្រោះថ្នាក់ចរាចរណ៌នៅថៃ ស្លាប់២នាក់ របួស៤នាក់

បន្ទាយមានជ័យៈ ប្រភពពីបន្ទាត់ព្រំដែនបានឲ្យដឹងថា ពលរដ្ឋខ្មែរ២នាក់បានស្លាប់និង ០៤នាក់រងរបួសស្រាលដោយឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៌ក្នុងខេត្តប្រជីនបូរី ខណៈធ្វើដំណើរវិលត្រឡប់ពីទិញឥវ៉ាន់នៅក្រុងបាងកកកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញ ខណៈអ្នកស្លាប់ម្នាក់ទៀតឈ្មោះ ឌុក លិនដា ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកភូមិអូរតាគល់ ឃុំកុយម៉ែង ស្រុកមង្គលបូរី សពនិងបញ្ជូនមកព្រលប់នេះ។

ប្រភពបន្តថាជនរងគ្រោះដែលស្លាប់គឺស្រីទាំង២នាក់តែស្គាល់អត្តសញ្ញាណតែម្នាក់គឺឈ្មោះម៉ៅ ម៉ូលិកា ភេទស្រីអាយុ៣២ឆ្នាំ ជាមានទីលំនៅភូមិជំទាវឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ចំណែកអ្នករងរបួស០៤នាក់ ទី១.ឈ្មោះរឹទ្ធសុលាភ ភេទប្រុសអាយុ២៤ឆ្នាំ(ស្រាល)មានទីលំនៅភូមិមណ្ឌល សង្កាត់ស្វាយដង្គុំ ក្រុងនិងខេត្តសៀមរាប ទី២ឈ្មោះ សុង ពិសី ភេទស្រី អាយុ២១ឆ្នាំ(ស្រាល)មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងនិងខេត្តសៀមរាប, ទី៣.ឈ្មោះ កេត គន្ធា ភេទស្រី អាយុ២២ឆ្នាំ(ស្រាល)មានទីលំនៅសង្កាត់បឹងទំពុនខ័ណ្ឌមានជ័យ ក្រុងភ្នំពេញ និងទី៤.ឈ្មោះ ជា ស៊ុយលី ភេទស្រី អាយុ២១ឆ្នាំ(ស្រាល)មានទីលំនៅភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

ប្រភពប្រាប់ថា ការគ្រោះថ្នាក់ចរាចរណ៌នេះ កើតឡើងដោយសាររថយន្តបែកកង់រួចរ៉េចង្កូតធ្លាក់ស្នាមភ្លោះដែលក្នុងរថយន្តរងគ្រោះមានមនុស្ស០៩នាក់រួមទាំងអ្នកបើកបរ(ជារថយន្តប្រភេទតួរីស១២កៅអីពណ៌ស)។ មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជាថៃ និងសមត្ថកិច្ចប្រចាំនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រាប់ថា ករណីខាងលើពិតជាកើតមានមែន។ មន្ត្រីនិងសមត្ថកិច្ចខាងលើបន្តថាអ្នករបួស០៤នាក់បានឆ្លងព្រំដែនអន្តរជាតិប៉ោយប៉ែតមកដល់កម្ពុជាហើយកាលពីវេលាម៉ោងជាង០១ទាបភ្លឺព្រឹកថ្ងៃទី២១កញ្ញានេះ។

សពស្ត្រីខាងលើត្រូវបានភាគីថៃដឹកបញ្ជូនប្រគល់សាច់ញាតិត្រឹមព្រំដែនច្រកទ្វារអន្តរជាតិខ្លងលឹកឈមច្រកទ្វារអន្តរជាតិប៉ោយប៉ែតហើយគេជួលរថយន្តចូលទៅដឹកបន្តទៅស្រុកកំណើតនៅរសៀលថ្ងៃទី២១នេះ។ ដោយឡែកសពស្ត្រីម្នាក់ទៀតត្រូវមន្ត្រី និងសមត្ថកិច្ចនៅមាត់ច្រកទ្វារប្រាប់ថាមិនទាន់ស្គាល់អត្តសញ្ញាណទេគឺកំពុងទាក់ទងរកសាច់ញាតិ៕

photo_2016-09-21_20-39-13photo_2016-09-21_20-39-15photo_2016-09-21_20-39-16photo_2016-09-21_20-39-18photo_2016-09-21_20-39-20photo_2016-09-21_20-39-21photo_2016-09-21_20-39-25photo_2016-09-21_20-39-26

មតិយោបល់