ព័ត៌មានសុខភាព

ឆ្ងាញ់យ៉ាងណាក៏ដោយ បើមិនចង់អស់លុយទិញថ្នាំពេទ្យ កុំទទួលទានសាច់ឆៅឲ្យសោះ

មនុស្សមួយចំនួនចូលចិត្តទទួលទានសាច់ឆៅ ឬសាច់ចម្អិនមិនទាន់ឆ្អិនល្អ ព្រោះយល់ថាវាមានរសជាតិផ្អែមឆ្ងាញ់ ហើយប៉ូវកម្លាំងជាងសាច់ឆ្អិន។ ក៏ប៉ុន្តែ ការទទួលទានសាច់ឆៅអាចបណ្តោលឲ្យឆ្លងវីរុសបាក់តេរីធ្ងន់ធ្ងរ ជាពិសេសសាច់សត្វដែលត្រូវបានគេចិញ្ចឹម។

បើយោងតាមរបាយការណ៍ថ្មីមួយបានព្រមានថា មនុស្សអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារតែបាក់តេរី ប្រសិនបើពួកគេបរិភោគសាច់ឆៅ ឬសាច់ចម្អិនមិនបានឆ្អិនល្អ។

អ្នកស្រាវជ្រាវបានធ្វើការពិនិត្យយ៉ាងហ្មត់ចត់ ទៅលើផលប៉ះពាល់នៃថ្នាំអង់ទីប៊ីយោទិក ដែលកសិដ្ឋានជាច្រើនបានប្រើប្រាស់ទៅលើសត្វចិញ្ចឹម រកឃើញថា បាក់តេរីកាន់តែមានភាពរឹងមាំ និងធន់ទៅនឹងថ្នាំអង់ទីប៊ីយោទិក ដែលពួកគេបានប្រើប្រាស់។ ហេតុនេះហើយ ទើបកសិករ បង្កើនការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិក កាន់តែច្រើនឡើង ដើម្បីសម្លាប់មេរោគបាក់តេរីទាំងនោះ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការប្រើប្រាស់បរិមាណនៃថ្នាំអង់ទីប៊ីយោទិក ដ៏ច្រើនចំពោះសត្វចិញ្ចឹម អាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សនៅជុំវិញពិភពលោក។ ដូច្នេះហើយ អ្នកស្រាវជ្រាវបានធ្វើការអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ដើម្បីកាត់បន្ថយបរិមាណនៃការប្រើប្រើប្រាស់ថ្នាំអង់ទីប៊ឺយោទិក ក្នុងការចិញ្ចឹមសត្វ។ លោក O’Neill បាននិយាយថា នេះជារឿងចាំបាច់បំផុត ដោយសារតែកសិករចិញ្ចឹមសត្វបានប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិក ច្រើនជាងមុន។

អ្នកជំនាញបានផ្តល់អនុសាស្ត្រថា អ្នកគួរតែជៀសវាងការទទួលទានសាច់ឆៅ ឬធ្វើការចម្អិនឲ្យបានឆ្អិនល្អមុននឹងទទួលទាន ដើម្បីធានាសុវត្ថិភាពចំពោះសុខភាព៕

ប្រភព៖ soha

មតិយោបល់