កណ្តាល: បុរសម្នាក់បានលង់ទឹកស្លាប់ ខណៈដែលគាត់បានផឹកស្រាស្រវឹង រួចចុះទៅបេះផ្កាស្នោ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្នុងស្រះចំការឈូក ក្រោយផ្ទះចម្ងាយប្រហែល១០០ម៉ែត្រ ក្នុងភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ចាន់ រ៉ា ភេទ ប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ កសិករ មានទីលំនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាងភ្នំ ខេត្តកណ្តាល។
នគរបាលស្រុកស្អាង បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១ រសៀល ឈ្មោះ ចាន់ រ៉ា បានផឹកស្រាស្រវឹង រួចបានចុះទៅបេះផ្កាស្នោ នៅក្នុងស្រះខាងត្បូងផ្ទះចម្ងាយប្រហែល១០០ម៉ែត្រ ក៏លង់ទឹកស្លាប់តែម្តង។ លុះដល់ព្រឹកឡើងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៦ ឈ្មោះ ជួប រ៉េត ភេទស្រី អាយុ ៥៣ ឆ្នាំត្រូវជាប្អូនថ្លៃ បាត់ជនរងគ្រោះមិនឃើញក៏ប្រាប់អ្នក ជិតខាងឲ្យជួយរកបានឃើញស្បែកជើង នៅមាត់ស្រះក៏នាំគ្នាចុះមើលក្នុងស្រះ ឃើញឈ្មោះ ចាន់ រ៉ាស្លាប់ផ្កាប់មុខ នៅក្នុងស្រះឈូក រួចទើបនាំគ្នាសែងជនរងគ្រោះយកមកផ្ទះ ហើយរាយការណ៍មកសមត្ថកិច្ច ដើម្បីចុះពិនិត្យសាកសពរួច បន្ទាប់មកក៏ប្រគល់សពក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់