ព័ត៌មានជាតិ

រថយន្តព្រូស ព្រលះម៉ូតូ១គ្រឿង ផ្លោងម្ចាស់ម៉ូតូខ្ទាត់៣០ម៉ែត្រ

ភ្នំពេញៈ ករណី​គ្រោះថ្នាក់ចរាចរណ៍ដ៏​គួរឲ្យរន្ធត់ បង្កឡើងដោយបុរសម្នាក់បើករថយន្ដម៉ាកព្រូសមួយគ្រឿងបើកយ៉ាងលឿង ហើយបួងចង្កូតបត់ដូចក្នុងរឿងកុនទៅបុកម៉ូតូហុងដាឌ្រីមសេ១២៥​មួយគ្រឿង​​យ៉ាងពេញទំហឹង​ បណ្ដាលឲ្យជនរងគ្រោះទាំង២ខ្ទាត់ហោះលើកដំបូលរថយន្ដ​ ប៉ើង​ចម្ងាយ​៣០ម៉ែតពីគ្នា កាលពីវេលាម៉ោង៤និង០០នាទីទាប​ភ្លឺថ្ងៃទី០៦មិថុនា នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

តាមប្រភពព័ត៌មាន​បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដម៉ាកព្រួសមួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2A-2235 ធ្វើដំណើរ​តាមបណ្ដោយផ្លូវ​សហព័ន្ធ​រុស្សី​ទិសដៅពីកើតទៅលិច​ បើកបរដោយបុរសម្នាក់ជិះយ៉ាងលឿនដូចរថយន្ដប្រណាំង​ ខណៈមកដល់ចំណុចកើតហេតុរថយន្ដបតឆ្វេងឆ្លងផ្លូវ​ភ្លាម​ៗ​ ទៅបុកនិងម៉ូតម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿង​ ពណ៌ខ្មៅ​ពាក់ស្លាកលេខ​កណ្ដាល​ 1G-9139 បើកបរ​ដោយ​បុរស២នាក់​ ធ្វើដំណើរ​តាមបណ្ដោយផ្លូវ​សហព័ន្ធ​រុស្សី​ទិសដៅពីលិចទៅកើត​ យ៉ាងពេញទំហឹង​បណ្ដាលឲ្យ​បុរស២នាក់ ខ្ទាត់ហោះលើកដំបូលរថយន្ដ​ ប៉ើង​ខ្ទាត់​៣០ម៉ែតពីគ្នារងរបួសធ្ងន់​ត្រូវ​រថយន្ដ​សង្រ្គោះ​នៅមន្ទីរពេទ្យ​ភា្លមៗ​ ហើយម៉ូតូរងការខូចខាចយ៉ាងដំណុំ។​ ចំណែករថយន្ដ​ភ្លាមនោះ​ ក៏បានបើក​រត់គេចខ្លួនរហូតដល់ម្ដុំផ្សារដើមគរ​ ត្រូវ​សមត្ថកិច្ច​ឃាត់បានយកមកធ្វើការដោះស្រាយ។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏ធ្វើការវាស់វែង ​ហើយយកម៉ូតូនិងរថយន្ដទៅរក្សារ​ទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើដោះស្រាយតាមផ្លូវច្បាប់៕

photo_2016-06-06_07-49-18photo_2016-06-06_07-49-16photo_2016-06-06_07-49-13photo_2016-06-06_07-49-11photo_2016-06-06_07-49-10

មតិយោបល់