ព័ត៌មានជាតិ

ពស់វែក​ដែល​មាន​ពឹ​សជាង​គេ​បំផុត​លើ​ពិភពលោក​ (Video Inside)

​ពស់​នេះ​ត្រូវបាន​គេ​ហៅ​ថា​ពស់​ពឹសមាត់​ខ្មៅ​ដែល​មានប្រ​វែង​វែង​ជាង​គេ​បំផុត​នៅក្នុង​ទ្វីប​អាហ្រិកជា​មធ្យម​ប្រហែលជា ២.៥ ទៅ​៣. ២ ម៉ែត្រ ហើយ​ពេល​ខ្លះ​វា​អាច​វែង​ជាង​នេះ​គឺ ៤.៤៥ ម៉ែត្រ​។ វា​ជា​ពស់​ពឹសដែល​មានចល​នាលឿ​ន​ជាង​គេ​បំផុត​នៅក្នុង​ពិភពលោក​ដែល​មាន​សមត្ថភាព​អាច​ផ្លាស់ប្តូរ​ទី​ចាប់ពី ៤,៣២ ទៅ ៥,៤ ម៉ែត្រ​ក្នុង​មួយ​វិនាទី​។ មិន​តែ​ប៉ុណ្ណោះ​វា​អាច​ធ្វើ​ការវាយប្រហារ​ទៅ​លើ​សត្វ​ផ្សេង​ធ្វើ​ជា​ចំណី​បាន​យ៉ាង​ស្រួល​ដោយ​គ្រាន់តែ​ខាំ ហើយ​បញ្ចេញ​ពឹស​ទៅ​ក្នុង​ខ្លួនស​ត្វ​ទាំងនោះ​គឺ​អាច​ស្លាប់​ភ្លាមៗ​។ ថ្វីត្បិតតែ​មាន​ពស់​ពឹ​ស​ជា​ច្រើន​ប្រភេទ​ក៏ពិតមែន តែ​វា​ជាពស់​មួយ​នៅក្នុង​ចំណោម​ពស់​ដែល​មាន​ពឹស​ខ្លាំងជាងគេ​ទាំង ១០ នៅ​លើក​ពិភពលោក​៕​
black-mamba_1330286a

មតិយោបល់