ស្រីលង្កា: បើយោងតាមបណ្តាញទូរទស្សន៍ឯកជន Sirasa បានឲ្យដឹងនៅថ្ងៃទី០៦ មិថុនានេះថា មានទាហានម្នាក់បានស្លាប់និងពីរនាក់ផ្សេងទៀតបានរងរបួស ទោះបីជាមន្ត្រីមិនបានបញ្ជាក់ពីចំនួនអ្នកស្លាប់និងរងរបួសពិតប្រាកដក៏ដោយនោះ។
ការផ្ទុះឃ្លាំងរំសេវស្តុកគ្រប់នោះ បានផ្ទុះឡើងជាបន្តបន្ទាប់ នៅជាយរដ្ឋធានីរបស់ស្រីលង្កា ដែលបានបង្កឱ្យមានភ្លើងឆេះយ៉ាងធំនិងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ គេចចេញពីការធ្លាក់កំទេចកំទីគ្រប់រំសេវចូលទៅក្នុងសង្កាត់ដែលមានប្រជាជនរស់នៅច្រើន។
នៅឆ្នាំនេះប្រទេសស្រីលង្កា បានរងការវាយប្រហារពីគ្រោះធម្មជាតិទឹកជំនន់ និងការរអិលបាក់ដី ដែលបានបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ និងខូតខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត រីឯនៅថ្ងៃនេះវិញក៏មានផ្ទុះឃ្លាំងរំសេវទៀត៕
មតិយោបល់