ព័ត៌មានជាតិ

ប្រុងប្រយត្ន័បងប្អូន! ទុស្សេសូឡា ឆេះផ្ទះមួយខ្នងខ្ទេចនៅស្រុកសង្គមថ្មី

ព្រះវិហារៈ លោក វរសេនីយ៍ត្រី ជួន មឿន អធិការនគរបាលស្រុកសង្គមថ្មី បានប្រាប់Post News ថាមានករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីយប់ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិដា ឃំុចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ផ្ទះដែលអគ្គិភ័យឆាបឆេះនេះ មានទំហំ៥គុណនឹង៦ម៉ែត្រធ្វើអំពីឈើប្រក ដែកសង្ក័សីដែលមានម្ចាស់ឈ្មោះ ថោ ​បុត្រ និងមានប្រពន្ធឈ្មោះ ហាង រឹទ្ធី។

​ក្នុងនោះដែរ ​មូលហេតុគឺបណ្តាលមកពីម្ចាស់ផ្ទះមិននៅផ្ទះ ទុស្សេសូឡាបណ្តាលឲ្យឆេះអស់ស្រូវចំនួន១០បេ​, គ្រែដេកចំនួន៤គ្រឿង និងបានប្រើប្រាស់ទឹកក្នុងការបាញ់ពន្លត់អស់ចំនួន១គ្រឿងផងដែរ៕

https://youtu.be/Ah7W7LL7C1w

មតិយោបល់