កណ្តាលៈ នគរបាលស្រុកស្អាងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង សហការជាមួយប៉ុស្តិ៍រដ្ឋបាល និងមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន រួមនិងគ្រឿងញៀន៥៩កញ្ចាប់ ដោយប្រើរយះពេលតែជាង១ម៉ោងប៉ុណ្ណោះក្នុងការបង្ក្រាបនេះ។
បើតាមលោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានប្រាប់Post Newsអោយដឹងថា ករណីទី១បង្ក្រាប នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៧ វេលាម៉ោង៤រសៀល នៅចំណុចផ្ទះរបស់ឈ្មោះ ឃី ណុច ស្ថិតនៅ ភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ ចំនួនម្នាក់(ឃាត់ខ្លួន)
-ឈ្មោះ ឃី ណុច ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ត្រី ទីលំនៅបច្ចុប្បន្ន ភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ (ត្រូវជាប្អូនថ្លៃរបស់ឈ្មោះ យ៉ាន សុខរឿន)។
វត្ថុតាងចាប់យករួមមាន ៖
-ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១៩កញ្ចប់ (ក្នុងនោះ កញ្ចប់ធំចំនួន ២កញ្ចប់ និង កញ្ចប់តូចចំនួន ១៧កញ្ចប់)។
មុនឈានដល់ការបង្ក្រាប នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៧ ក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានអំពើជួញដូរគ្រឿងញៀននៅចំណុចផ្ទះរបស់ឈ្មោះ ឃី ណុច ស្ថិតនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល បានទៅដល់កន្លែងកើតហេតុ ជួបប្រទះជនសង្ស័យខាងលើ និងមានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល នៅវេលាម៉ោង ៣ និង ៤៥នាទី ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៧ អនុញ្ញាត្តឲ្យធ្វើការត្រួតពិនិត្យ ឆែកឆេរលំនៅឋានខាងលើ បានរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ១៩ កញ្ចប់(ធំចំនួន ២កញ្ចប់ និង តូចចំនួន ១៧កញ្ចប់) រួចឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ឃី ណុច សារភាពថា ខ្លួនបានទៅទិញគ្រឿងញៀនប្រភេទម៉ាទឹកកកពីស្រ្តីម្នាក់មិនស្គាល់ឈ្មោះតម្លៃ ៧០០,០០០៛ (ចិតសិបម៉ឺនរៀលគត់) នៅភូមិព្រែកតាពៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីវេចខ្ចប់ លក់បន្តក្នុង ១កញ្ចប់តូច តម្លៃ ២០,០០០ ៛ (ពីរម៉ឺនរៀលគត់) ទៅ ២៥,០០០៛ (ពីរម៉ឺនប្រាំពាន់រៀល) ។
ឈ្មោះ ឃី ណុច បានសារភាព ទៀតថា ខ្លួនធ្លាប់លក់គ្រឿងញៀនរយៈពេលប្រហែលមួយខែរួចមកហើយ ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តតាមនីតិវិធី ។
លោកអធិការបានបញ្ជាក់ទៀតថា: ករណីទី២បង្ក្រា
នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៧ វេលាម៉ោង ១៥ និង ៤៧នាទី នៅចំណុចផ្ទះរបស់ឈ្មោះ យ៉ាន សុខរឿន ស្ថិតនៅ ភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ យ៉ាន សុខរឿន ភេទ ស្រី អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ត្រី ទីលំនៅបច្ចុប្បន្ន ភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ (ត្រូវជាបងថ្លៃរបស់ឈ្មោះ ឃី ណុច)។
វត្ថុតាងចាប់យករួមមាន ៖
-ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ៤០កញ្ចប់តូច។
សភាពរឿងហេតុ:នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៧ ក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានអំពើជួញដូរគ្រឿងញៀននៅចំណុចផ្ទះរបស់ឈ្មោះ យ៉ាន សុខរឿន ស្ថិតនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល បានទៅដល់កន្លែងកើតហេតុ ជួបប្រទះជនសង្ស័យខាងលើ និងមានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល នៅវេលាម៉ោង ១៥ និង ៤៥នាទី ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៧ អនុញ្ញាត្តឲ្យធ្វើការត្រួតពិនិត្យ ឆែកឆេរលំនៅឋានខាងលើ បានរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៤០ កញ្ចប់តូច រួចឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ យ៉ាន សុខរឿន សារភាពថា ខ្លួនបានទៅទិញគ្រឿងញៀនប្រភេទម៉ាទឹកកកពីស្រ្តីម្នាក់មិនស្គាល់ឈ្មោះតម្លៃ ៤០០,០០០៛ (សែសិបម៉ឺនរៀលគត់) ចំនួន ៤០ កញ្ចប់តូច នៅម្តុំវិមានឯករាជ្យ រាជធានីភ្នំពេញ ដើម្បីលក់បន្តក្នុង ១កញ្ចប់តូច តម្លៃ ២០,០០០ ៛ (ពីរម៉ឺនរៀលគត់) ។
ឈ្មោះ យ៉ាន សុខរឿន បានសារភាព ទៀតថា ខ្លួនធ្លាប់លក់គ្រឿងញៀនរយៈពេលប្រហែលមួយខែរួចមកហើយ ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តតាមនីតិវិធី៕
មតិយោបល់