ព័ត៌មានកីឡា

Harry Kane ចង់ក្លាយជាកីឡាករល្អបំផុតប្រចាំក្លិប ជាជាងលេងដើម្បីលុយ

ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ទំនងជាមិនផ្លាស់ទៅ​កាន់ Real Madrid ឡើយ បន្ទាប់ពីកីឡាកររូបនេះ ព្រលយពាក្យមួយឃ្លាដែលចាក់ដោតដល់ ក្លិប Real Madrid យ៉ាងខ្លាំង។

Real Madrid បានព្យាយាមយ៉ាងខ្លាំង ក្នុងការតាមប្រមាញ់ ខ្សែប្រយុទ្ធដែលកំពុងតែល្បីល្បាញ និងជាទីចាប់អារម្មណ៍ របស់ក្លិបធំៗជាច្រើននោះ គឺ Harry Kane ដែលកំពុងលេងឲ្យក្រុម Totenham ។ ក្នុងនោះដែរ បើតាមការចុះផ្សាយ របស់ Mirror បានឲ្យដឹងថា Harry Kane ប្រហែលជាមិនទៅ Real Madrid ឡើយ ក្រោមហេតុផលថា រូបគេចង់ក្លាយជាកីឡាករល្អបំផុត របស់ក្រុម មាន់ខ្នាយមាស Tottenham Hotspur ។ ជាការពិតណាស់ Mirror បានដកស្រង់សម្តីមួយឃ្លា ដែល Kane បាននិយាយប្រៀបដូចជាការចាក់ដោតដល់បេះដូង​របស់ក្រុម Real Madrid ថា៖ “ខ្ញុំចង់ក្លាយជាកីឡាករម្នាក់ ដែលល្អបំផុត នៅ Tottenham និង Premier League ខ្ញុំមិនចង់លេង ក្នុងនាមជាកីឡាករស្រមោល ដើម្បីលុយឡើយ”។

ពាក្យមួយឃ្លានេះ ពិតជាមានន័យណាស់ ព្រោះថា Harry Kane បានយល់ច្បាស់ថា ការទៅលេងនៅ Real Madrid ថ្វីដ្បិត​តែជាក្លិបំជាង Spurs មែន តែរូបគេមិនអាក្លាយជាកីឡាករ​ល្អផុតលេខរបស់ក្លិបបានឡើយ ព្រោះថា ដរាបណាមាន Cristiano Ronaldo គឺកីឡាករទាំងអស់ សុទ្ធសឹងជាស្រមោលរបស់ Ronaldo ទាំងអស់។ Kane បានឲ្យដឹងទៀតថា Neymar បានរត់ចេញ ពីស្រមោលរបស់ Messi នៅ Barcelona ចុះហេតុអ្វី ដែលរូបគេទៅធ្វើជាស្រមោល របស់ Ronaldo នៅ Real Madrid នោះ។ ម្យ៉ាងវិញទៀតនោះ Kane ក៍បានបញ្ជាក់ផងដែរថា រូបគេមិនមែន Modric និង Bale ឡើយ ដែលរត់ទៅរក Real Madrid ដើម្បីលុយ និងមុខ​មាត់។ តែ Bale បានបរាជ័យក្នុងអាជីពហើយ ព្រោះថា កាលលេងនៅ Tottenham រូបគេគឺជាកំពូលកីឡាករមួយរូប​ តែពេលទៅលេងនៅ Real គឺមិនមែនឡើយ។

ដូច្នេះហើយ​ Harry Kane ទំនងជាមិន​ចាប់អារម្មណ៍ ក្នុងការទៅលេងឲ្យក្រុម Real Madrid ឡើយ បើទោះបីជាតម្លៃខ្លួន ខ្ពស់ប៉ុណ្ណាក៍ដោយ។ រង់ចាំមើលទាំងអស់គ្នាថា តើ Harry Kane អាចរក្សាគោលជំហរ របស់រូបគេបាន ឬមិនបាន ព្រោះថា កាលមុនមកកាន់ Real Madrid មិត្តរួមក្រុមរបស់​គេ Gareth Bale ក៍ធ្លាប់បដិសេធ Real ដែរ?

មតិយោបល់