ព័ត៌មានជាតិ

ផ្ទុះឡត៍ចំហុយកម្តៅនៅរោងចក្រប្លូស្កាយ បង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង!

​ភ្នំពេញៈ នេះជាលើកទី៣ហើយដែលមានករណីបង្កឲ្យមានការផ្ទុះឡត៍ចំហុយកម្តៅលើកទី១ នៅខណ្ឌសែន បណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសលើកទី២ នៅផ្លូវ៣៧១ ខណ្ឌមានជ័យ។

ហេតុការនេះបណ្តាលឲ្យស្លាប់សន្តិសុខម្នាក់ដោយឡែកនៅវេលាម៉ោង១១ ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក៏មានករណីផ្ទុះឡត៍ចំហុយកម្តៅស្រដៀងគ្នាដែរ ករណីនេះកើតឡើងនៅរោងចក្រកាត់ដេរប្លូស្កាយ ដែលមានទីតាំងនៅផ្លូវវេងស្រេង ភូមិទួលពង្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ តែគួរឲ្យសោកស្តាយដែលម្ចាស់ទីតាំងរោងចក្រខាងលើមិនអនុញ្ញាតិឲ្យនគរបាលមូលដ្ឋានចុះធ្វើអន្ដរាគមន៍ សូម្បីតែអធិការរង ខណ្ឌពោធិ៍សែនជ័យ ក៏មិនឲ្យចូលក្នុងរោងចក្រនោះដែរ ថែមទាំងព្យាយាមលាក់ព័ត៌មានសមត្ថកិច្ចនិងក្រុមអ្នកសារព័ត៌មានបានត្រឹមតែផ្តិតយករូបភាពខាងក្រៅប៉ុណ្ណោះមិនទាន់ដឹងថាមានអ្នករងរបួសនៅឡើយនោះទេ៕

https://youtu.be/rJ2bjXp7-Co

មតិយោបល់