សៀមរាបៈ នៅថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៤:០០នាទីព្រឹក រលត់ទៅវិញនៅវេលាម៉ោង០៥:១០នាទី។
ករណីអគ្គិភ័យ ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
ម្ចាស់រងគ្រោះឈ្មោះ សុខ ចិត្រា ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបណ្តោះអាសន្នក្នុងបុរីសៀងណាំ(ផ្លូវលេខ១៥)ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។
បណ្ដាលឲ្យរងការខូចខាត៖
-សម្ភារៈខូចខាតរួមមាន៖ គ្រឿងអលង្កា និងសម្ភារះតាំងក្នុងផ្ទះជារបស់ប្រទេសជប៉ុន(ខោ-អាវ តុ ទូរ ចាន ឆ្នាំង ស្បែកជើង)សរុបជាប្រាក់ប្រហែល៥,០០០$ ។
អន្តរាគមន៍ពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្តចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។
មូលហេតុ៖ ទុស្សេ ខ្សែភ្លើងចេញពីកន្លែងកុងម៉ា ៕
មតិយោបល់