ភ្នំពេញៈ បុរសម្នាក់ឡើងប្រក់ដំបូងរោងចក្រ តែជាអកុសលរអិលជើងធ្លាក់ចុះមកក្រោមមុតជាមួយនិងសង្ក័សីធ្លាយពោះវៀនចេះមកក្រៅ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចរោងចក្រគ្មានយីហោ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ធុន ធាក អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រុកកំណើតភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។
បើតាមប្រភពព័ត៌មានពីកម្មករដូចគ្នាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងកម្មករដូចគ្នា៤ទៅ៥នាក់បានយកសង្ក័សីប្រវែង១ម៉ែត្រឡើងទៅលើដំបូលដើម្បីតចន្លោះដែលខ្វះ ស្រាប់តែពេលនោះជនរងគ្រោះបាន រអិលជើងបណ្ដាលឲ្យធ្លាក់សង្ក័សីរួមទាំងជនរងគ្រោះមកក្រោមមុនរួចជនរងគ្រោះបានធ្លាក់ចុះមកតាមក្រោយបណ្ដាលឲ្យមុតនិងសង្ក័សីធ្លាយពោះវៀនចេះមកក្រៅតែម្ដង ភ្លាមៗនោះក្រុមកម្មករដូចគ្នាបានទាក់ទងទៅសមត្ថកិច្ចឲ្យហៅរថយន្ដសង្គ្រោះបន្ទាន់របស់ពេទ្យបង្អែកដង្កោមកទទួលយកទៅសង្គ្រោះភ្លាមៗ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានរថយន្ដដឹកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ៕
https://youtu.be/Yrv_wOvMv2E
មតិយោបល់