ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងរៀបចំយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 ដ៏មានសក្ដានុពល ជាសញ្ញាដល់ពិភពលោកឲ្យប្រុងជើងការកម្រិតខ្ពស់

អាមេរិកៈ កងកម្លាំងទ័ពអាកាសអាមេរិក កំពុងជួសជុលកាំជ្រួសសម័យសង្រ្គាមត្រជាក់ ស្របពេលដែលរដ្ឋបាលខ្លួន បានត្រៀមដាក់យុទ្ធសាស្ត្រយន្តហោះទម្លាក់គ្រាប់បែក ឲ្យស្ថិតក្នុងស្ថានការណ៍ប្រុងជើងការ ២៤ ម៉ោង ដើម្បីឆ្លើយតបនឹងជម្លោះនុយក្លេអ៊ែរដ៏ផុយស្រួយជាលើកដំបូង មិនធ្លាប់មានចាប់តាំងពីសហភាពសូវៀត បានដួលរលំក្នុងឆ្នាំ ១៩៩១។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។

នាយសេនាធិការ​កងទ័ព​អាកា លោក David Goldfein បានប្រាប់នៅក្នុងវេបសាយយោធាអាមេរិកថា «ពិភពលោក នឹងជាកន្លែងដ៏គ្រោះថ្នាក់មួយ ខណៈដែលមនុស្ស បាននិយាយដោយបើកចំហ អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ» ។

ក្នុងនោះលោកបានបន្ថែមថា មហាអំណាចនុយក្លេអ៊ែរ នៅពេលនេះ លែងស្ថិតនៅជារបស់អាមេរិក និងសហភាពសូវៀតដូចមុនទៀតហើយ ដោយសារបច្ចុប្បន្នបណ្ដាលប្រទេសជាច្រើន អាចមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ បានយ៉ាងមានសក្ដានុពលបំផុត អាស្រ័យហេតុដូច្នេះហើយ វាពិតជាចាំបាច់ណាស់ សម្រាប់អាមេរិក ដើម្បីធ្វើឲ្យប្រាកដពីបេកសកម្មរបស់ខ្លួននាពេលនេះ៕

មតិយោបល់