ព័ត៌មានជាតិ

​លប​ចូលផ្ទះ ប៉ុនប៉ងលួច មានអីខ្នោះ!

តាកែវៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួច​ទ្រព្យសម្បត្តិអ្នកដទៃ។

ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃពុធ ១កើត ខែមាឃ នព្វស័កព.ស២៥១៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង២០នាទីយប់។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ យុង ស្រីណយ ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិព្រៃគុយ ឃុំលាយបូរ ស្រុកត្រាំកក់។ ចំណែកជនសង្ស័យ​មានឈ្មោះ សាំង សាក់ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។​

មុនពេលកើតហេតុ ជនសង្ស័យ បានឡើងទៅលើផ្ទះ​ជនរងគ្រោះ បម្រុងចូលលួចយកសម្ភារៈ តែត្រូវម្ចាស់ភ្ញាក់ទាន់ ក៏ស្រែកឆោឡោ ទើបជនសង្ស័យក៏រត់គេច ខ្លួនបាត់ទៅតែម្តង។

លុះដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅសមត្តកិច្ច​ ក្រោយទទួលបាន​បណ្ដឹង
យើងបានឃាត់ខ្លួនឈ្មោះ សាំង សាក់ មកសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់