ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជម្លោះដែនសមុទ្រកាន់តែរីកធំឡើង ស្របពេលដែលអាមេរិកនិងចិនបើកកិច្ចចរចា

ចិន: ភាពតានតឹងកាន់តែរីកធំឡើងនៅលើដែនដីនៅសមុទ្រចិនខាងត្បូង អាចនឹងគ្របបាំងកិច្ចចរចារវាងអាមេរិកនិងចិន នៅទីក្រុងប៉េកាំង នៅថ្ងៃចន្ទ ទី០៦ មិថុនា ឆ្នាំ២០១៦ បន្ទាប់ពីប្រទេសមហាអំណាចពិភពលោកទាំងពីរនាក់នេះ គឺមួយមហាយក្សនៅអាស៊ី ដោយឡែកមួយទៀត មហាយក្សនៅអឺរ៉ុប បានរិះគន់គ្នាទៅវិញទៅមកឥតសំចៃមាត់ ទៅលើរឿងជម្លោះដែនសមុទ្រនាពេលកន្លងមក។

ប្រទេសចិនបានអះអាងថា សមុទ្រដែលមានជម្លោះនោះស្ទើរតែទាំងអស់ជារបស់ខ្លួន ទោះបីជាមានប្រទេសជិតខាងក្នុងតំបន់អាស៊ីអគ្នេយ៍ផ្សេង ទៀត ក៏បានប្រកាសថាដែនកោះនិងសមុទ្រក៏ជារបស់ខ្លួនផងដែរ ហើយចិនក៏បានកសាងកោះសិប្បនិម្មិតមួយ ដើម្បីពង្រីកឥទ្ធិពលយោធានៅ សមុទ្រចិនខាងត្បូង។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានឆ្លើយតបដោយការបញ្ជូននាវាចម្បាំងទៅជិតកោះដែលចិនបានអះអាងថាជារបស់ខ្លួននោះ បានធ្វើឲ្យចិនក្តៅ ក្រហាយ។ ភាពតានតឹងបានកើនឡើង បន្ទាប់ពីកាសែត South China Morning Post បានរាយការណ៍នៅសប្តាហ៍មុនថា រដ្ឋាភិបាលទីក្រុង ប៉េកាំងអាចនឹងបង្កើតតំបន់សម្គាល់អត្តសញ្ញាណការពារដែនអាកាស (ADIZ) នៅលើសមុទ្រ ដែលនឹងតម្រូវឱ្យយន្តហោះស៊ីវិល ដើម្បីកំណត់ អត្តសញ្ញាណខ្លួនឯងបាន។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ុងហ្គោលី កាលពីថ្ងៃអាទិត្យម្សិលមិញរបស់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាននិយាយ ថា ការបង្កើតតំបន់បែបនេះនឹងត្រូវបានចាត់ទុកថា ជាទង្វើបង្កហេតុនិងអស្ថេរភាព។ លោកបានប្រាប់ថា យើងជឿជាក់ថាវាជាការសំខាន់ណាស់ ដែលថាគ្មានប្រទេសណាមួយផ្លាស់ទីឯកតោភាគី ដើម្បីបង្កើនឥទ្ធិពលយោធានៅក្នុងតំបន់តែប៉ុណ្ណោះ។

លោក Kerry បានមកដល់ទីក្រុងប៉េកាំងសម្រាប់រយៈពេលពីរថ្ងៃ ដើម្បីចូលរួមកិច្ចសន្ទនាសេដ្ឋកិច្ចនិងយុទ្ធសាស្រ្តអាមេរិកនិងចិនលើកទី៨ ដែលនឹងត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីរតនាគារអាមេរិក លោក Jacob Lew, សមាជិកក្រុមប្រឹក្សារដ្ឋចិន លោក Yang Jiechi និងលោក ឧបនាយករដ្ឋមន្ត្រី Wang Yang ។

បញ្ហាសមុទ្រចិនខាងត្បូងបានក្លាយទៅជាមេរោគយ៉ាងកាចសាហាវទៅហើយ ដោយសារតែការបង្កហេតុនៃបណ្តាប្រទេសមួយចំនួន សម្រាប់ ផលប្រយោជន៍អត្មានិយមដោយខ្លួនឯង។

លោក Kerry បានបង្ហាញពីការសហការគ្នារវាងប្រទេសមហាអំណាចពិភពលោកដែលក្នុងនោះមានទាំងនៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់, ការប្រយុទ្ធប្រឆាំងនឹង Ebola នៅអាហ្វ្រិកខាងលិចនិងគាំទ្រការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តជាប្រពៃណីរបស់ក្រុងប៉េកាំង៕

jkjkj

មតិយោបល់