ក្រុមកំពូលតារាង Premier League មេឃខៀវ Manchester City ឆិតរបូតចេញពីពាន EFL Cup ឬ Carabao Cup ក្រោយពីលេង ១២០នាទីពេញ ក្នុងដីខ្លួនឯង មិនអាចធ្វើស៊ី ក្រុម Wolverhampton បាន។
ជាក់ស្តែងណាស់ ក្រុម Manchester City បានដាក់សម្ពាធពេញ ១២០ នាទីលើក្រុម Wolverhampton តែមិនអាចទម្លាយសំណាញ់ទី ក្រុមមួយនេះ បានឡើយ បើទោះជា កីឡាករសំខាន់ៗ លេងក្នុងការប្រកួតនេះ គ្រប់គ្នាទាំងអស់ក៍ដោយ។ យ៉ាងណាវិញ អ្នកចាំទី Cludio Bravo បែរជាធ្វើបានយ៉ាងល្អ ដោយអាចសង្រ្គោះ បាល់ ១១ម៉ែត្រដល់ទៅ២គ្រាប់ ក្នុងការជួយក្រុម Man City យកឈ្នះក្នុងវគ្គកាត់សេចក្តី ដោយបាល់ ១១ម៉ែត្រ ៤-១ ។ Bravo ថ្វីបើមិនសូវបានលេង ដូចអ្នកចាំទីថ្មី Ederson ក្តី តែអ្នកចាំទីឈីលី រូបនេះ នៅតែមានសមត្ថភាពយ៉ាងល្អ ជាពិសេស ការសង្រ្គោះបាល់ ១១ម៉ែត្រដល់ទៅ ២គ្រាប់យប់មិញនេះ ពិតជាមិនធម្មតាឡើយ សម្រាប់រូបគេ ក្នុងការជួយក្រុមឲ្យទៅកាន់វគ្គបន្ត។
ដូច្នេះហើយ តមរយៈការសង្រ្គោះបាល់ ១១ម៉ែត្រ២គ្រាប់របស់ Cludio Bravo នេះដែរ បានបង្ហាញឲ្យឃើញថា ក្រុម Manchester City បានឡើងទៅលេងបន្តទៀត ក្នុងពានរង្វាន់ EFL Cup ដោយបំបាក់ក្រុម Wolverhampton ដោបាល់ ១១ម៉ែត្រ ៤-១ ខណៈការប្រកួត ១២០នាទីពេញ Man City មិនអាចទម្លាយសំណាញ់ទីបានឡើយ។



មតិយោបល់