ព័ត៌មានកីឡា

ឡុង សុភី បាត់មុខមួយរយៈមកវិញផ្តួលថៃត្រឹមទឹកទី២

នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៃព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement យប់ថ្ងៃទី២១ ខែតុលា កីឡាករចាស់វស្សា ឡុង សុភី បានប្រើជង្គង់ចំពោះទឹកកីឡាករដែលមកពីព្រះរាជាណាចក្រថៃ CHONG ANG THANG មិនអាចក្រោកបាននៅទឹកទី២។

សម្រាប់គូដណ្តើមពានរង្វាន់បានរកឃើញកីឡាករ ២នាក់ចុងក្រោយហើយដែលត្រូវបង្គ្រប់ចំនួន ១៦នាក់ មាន ពុយ វណ្ណ: បន្ទាប់ពីបានយកឈ្នះ វ៉ាន់ ចាន់វ៉េត ដោយពិន្ទុ ខណ:ដែល មាស សុជាតិ បានយកឈ្នះ ម៉ន ចាន់ដារ៉ា ធ្វើឲ្យអ្នកទាំងពីរឡើងមកប្រកួតនៅវគ្គ ១៦នាក់ជាបន្តទៀត តែអ្នកដែលចាញ់វិញត្រូវហាលស្រោមដៃ។

កីឡាករដែលបានឡើងមកទាំង ១៦នាក់ មាន៖ សំអាង ឌុន, ភុន សោភ័ណ្ឌ, ទេស ជីវ៉ា, វ៉ែន ហុងជីវ៉ុង, អ៊ុ វណ្ណេត, រិទ្ធ មុន្នី, រិន សារដ្ឋ, គឹម វាសនា, ផន ប៊ុនម៉ៅ, រ័ត្ន ដារ៉ា, ង៉ែត រដ្ឋា, ទី ពន្លែត, សៅ វណ្ណា, វុត្ថា ប៊ុនឃាង, ពុយ វណ្ណ:, មាស សុជាតិ។

សូមចញ្ជាក់ថា ជើងខ្លាំងទាំង១៦នេះ ត្រូវប្រកួតជម្រុះចេញចំនួនយកតែ ៨ រូប ដើម្បីឡើងទៅប្រកួតជម្រុះនៅជុំទី ៣ ទៀត ហើយអ្នកដែលចាញ់ត្រូវខ្ទាតចេញពីការប្រកួត៕

ឡុង សុភី(ក្រហម)  មាស សុជាតិ(ក្រហម) ពុយ វណ្ណ:(ខៀវ)

មតិយោបល់