ព័ត៌មានជាតិ

​កាមរីបើកលឿនបុកក្មេងស្រី អាយុ៧ឆ្នាំ ដែលកំពុងឈរនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម!

កំពង់ឆ្នាំង: លោកអធិការរងស្រុកទឹកផុស ទទួលផ្នែកចរាចរណ៍ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តតូយូតា កាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-4084 បុកក្មេងស្រី អាយុ៧ឆ្នាំ ដែលកំពុងឈរនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ និង៣៥នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៥៣ ស្ថិតនៅក្នុងភូមិតាំងស្សា ឃុំក្បាលកោះ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងធ្វើការវាស់វែង និងនាំយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកផុស រង់ចាំការដោះស្រាយគ្នាពេលក្រោយ។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់