ព័ត៌មានជាតិ

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលវង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចរ៉ឺម៉កកង់បី

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២៣:១០នាទី កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល វាលវង់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចរ៉ឺម៉កកង់បី ពេលកំពុងល្បាតក្នុងមូលដ្ឋាន នៅចំណុចមុខផ្ទះលេខ១១Eo ផ្លូវ២១១ ភូមិ៨សង្កាត់វាលវង់ ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះ ឈ្មោះ ប៉ិច សុប៉ុន ភេទ ប្រុស អាយុ ៤១ ខ្មែរ មុខរបរ រត់រឺម៉ក ស្នាក់នៅផ្ទះលេខ១១E២ ផ្លូវ២១១ ភូមិ ៨ សង្កាត់ វាលវង ខណ្ឌ៧មករា។

ជនសង្ស័យឃាត់ខ្លួនឈ្មោះ ភា រិទ្ធ ភេទ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ រារទេះភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀនជាលទ្ធផល ជនសង្ស័យវិជ្ជមានមានសារធាតុញៀន។

វត្ថុតាងនិងសម្ភារ:ចាប់យកពីជនសង្ស័យ៖ រឺម៉កកង់បី ចំនួន១គ្រឿង ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់រឺម៉កកង់បីឲ្យជនរងគ្រោះវិញ តាមការស្នើសុំ។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់