កំពង់ធំៈ លោកឧត្តមសេនីយ៍ត្រី កែ ខាន់ណារ៉ា ស្នងការរងខេត្តកំពង់ធំ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post News មុននេះបន្តិច ថា ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញា និងកំពុងធ្វើការសាកសួរតាមនិតិវិធី។ ការឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។
គួររំលឹកថា ហេតុការណ៍បានកើតទ្បើងនៅម៉ោងប្រហែលជិត ៩ យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតភូមិដងក្ដា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំងពីរ ជាអ្នកធ្វើការនៅចំការកៅស៊ូ ហើយនៅក្នុងករណីនេះ ឃាតកមិនស្គាល់មុខប្រហែលអាចមានគ្នាពីរនាក់។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ចំណែកសាកសពសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចរាល់ និងបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់