ក្រោយយកឈ្នះ U-19 កម្ពុជា នៅចុងម៉ោង កាលពីម្សិលមិញនៅនាទី៩០+៣ ដោយកីឡាករ TAO QIANGLONG ហើយនៅក្នុងសន្និសីទលោក Jia Xiuquan គ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៩ឆ្នាំ របស់ចិនបានលើកឡើងថា កីឡាករកម្ពុជា អាចលេងនៅលីគកំពូលចិនបាន បើព្យាយាមហ្វឹកហាត់បានល្អ។
បុរសចិនរូបនេះ បាននិយាយថា៖ «កីឡាករកម្ពុជា មានចលនាច្រើននៅលើទីលាន ដូច្នេះហើយក្រុមយើងពិតជាពិបាកលេង មិនថាតែក្រុមចិនទេបើគោព្រៃរក្សាការលេងបែបនេះក្រុមណាក៏ពិបាកយកឈ្នះដែរ។ បើសិនជាយុវជនកម្ពុជា ខំប្រឹងហ្វឹកហាត់ឲ្យបានល្អពួកគេអាចទៅលេងនៅលីគកំពូលចិនបាន(China Super League)។ សម្រាប់ខ្សែប្រយុទ្ធលេខ ៩ (សៀង ចន្ធា) ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញទម្រង់របស់របស់គាត់។ កីឡាកររូបនេះអាចបង្កគ្រោះថ្នាក់ដល់ក្រុមរបស់ខ្ញុំ»។
ឆ្លងកាត់ជំនួបលើកទី១ គោព្រៃជំទង់ ស្ថិតនៅលេខ៣ បន្ទាប់ពីចាញ់ ចិន ១ទល់០ ខណៈដែល មីយ៉ាន់ម៉ា ឈរកំពូលតារាង ដោយលុតក្រុម ហ្វីលីពីន ៦ទល់០ ជំនួបលើកដំបូង ក្នុងពូល G វគ្គជម្រុះ ពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2018)៕
https://www.youtube.com/watch?v=OagU5jjeJkY
https://www.youtube.com/watch?v=tGKbG6s95d8&t=5s
មតិយោបល់