ភ្នំពេញៈ ឆាកប្រយុទ្ធមួយរវាងបុរសវ័យក្មេងជាអ្នកជិះម្នាក់ និង បុរសវ័យចំណាស់ជាអ្នករត់ម៉ូតូឌុបម្នាក់ បានធ្វើការប្រតាយប្រតប់គ្នា និងរត់ដេញវាយគ្នាពេញផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អ្នកដំណើរ និងរស់នៅជិតខាង ដោយសារតែពួកគាត់ព្រមព្រៀងគ្នាជិះពីច្រមុះជ្រូកស្ទឹងមានជ័យក្នុងតម្លៃ ៦ពាន់រៀល លុះមកដល់ច្បារអំពៅយករហូតទៅដល់ ៧ពាន់រៀលទើបបង្កឲ្យមានជម្លោះកើតឡើងនោះ។
ហេតុការណ៍នេះដែលបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១១ និង ៤៥នាទីព្រឹក ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៧ នៅចំណុចមុខផ្ទះមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
បុរសម្នាក់ឈ្មោះ អឿ ពន្លក អាយុ ២៧ឆ្នាំ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានមកពីខេត្តកំពតក្នុងបំណងទៅផ្ទះនៅឯអ្នកលឿង លុះមកដល់ចំណុចច្រមុះជ្រូកគាត់ក៏បានចុះពីរថយន្តឈ្នួល ក៏បានហៅម៉ូតូឌុបរបស់បុរសវ័យចំណាស់ម្នាក់ ដើម្បីជិះបន្តទៅបេនឡានច្បារអំពៅ និងរករថយន្តឈ្នួលឡើងជិះបន្តនៅទីនោះ។ដោយបុរសជាអ្នករត់ម៉ូតូឌុបរូបនោះ បានទារថ្លៃម៉ូតូឌុបរបស់គាត់ពីចំណុចច្រមុះជ្រូកក្បាលស្ទឹងមានជ័យទៅដល់បេនឡានច្បារអំពៅចំនួន១ម៉ឺនរៀល គាត់ក៏តថ្លៃអោយត្រឹមតែ ៦ពាន់រៀល ហើយបុរសអ្នករត់ម៉ូតូឌុបក៏បន្តចុះនៅត្រឹមតែ ៧ពាន់រៀល រូបគាត់ក៏នៅតែមិនព្រមជិះទៀតដោយតម្លៃថ្លៃពេក បន្តិចក្រោយមកគាត់ក៏ហៅអោយឡើងជិះម៉ូតូ និងឌុបមកដល់ច្បារអំពៅនេះ។
តាមប្រភពដដែលបបានប្រាប់បន្តទៀតថា ពេលដែលមកដល់ចំណុចខាងលើរួចហើយរូបគាត់ក៏បានចុះពីម៉ូតូនិងអោយលុយក្រដាស់ ២ម៉ឺន ហើយបុរសអ្នករត់ម៉ូតូឌុបក៏បានយកទៅដូរគេ រួចហើយអាប់អោយគាត់វិញតែ ១ ៣០០០រៀល ដោយយករហូតទៅដល់ ៧ពាន់រៀល យកខុសពីតម្លៃដែលគាត់ព្រមអោយតែ ៦ពាន់រៀលក៏ជជែកគា្ននិងឈានទៅដល់ការប្រតាយប្រតប់គ្នាតែម្តង។
ពេលដែលមានការប្រតាយប្រតប់គ្នារវាងអ្នកជិះ និងអ្នករត់ម៉ូតូឌុបដេញវាយគ្នារត់ពេញផ្លូវទាំង២នាក់រឿងព្រមព្រៀងយកតម្លៃ ៦ពាន់រៀល និងមកដល់យក ៧ពាន់រៀលខុសថ្លៃគ្នានេះដែរបានបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋ និង អ្នកនៅជិតខាងជួយអន្តរាកមន៍ចាប់មិនអោយវាយគ្នាតទៅទៀត។ តែទោះជាយ៉ាងណាគេក៏បានឃើញបុរសវ័យក្មេងជាអ្នកជិះក៏បានរងរបួសបែកច្រមុះហូរឈាមផងដែរ ហើយបុរសអ្នករត់ម៉ូតូឌុបក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ ចំណែកឯជនរងគ្រោះក៏បានឡើងជិះរថយន្តបន្តដំណើរចេញទៅបាត់ផងដែរ៕
https://youtu.be/hVOMLOQBHq8


មតិយោបល់