ព័ត៌មានកីឡា

បន្ទាប់ពីលោក Moyes ក្រុម Everton ចាប់អារម្មណ៍លោក Tuchel និង Ancelotti

ក្រុម Everton កំពុងតែវីវក់ ក្នុងការស្វែងរកអ្នកដឹកនាំក្លិបថ្មី បន្ទាប់ពីលោក Ronald Koeman ដឹកនាំក្លិបមិនបានល្អឡើយ នៅរដូវកាលនេះ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Mirror បានឲ្យដឹងថា បន្ទាប់ពីមានចេទនាចង់បាន អតីតគ្រូបង្វឹកចាស់ លោក David Moyes ក្រុម Everton ក៍បានសម្លឹងឃើញ គ្រូបង្វឹក ២រូបផ្សេងទៀត រួមមានលោក Thomas Tuchel គ្រូបង្វឹកក្រុម Dortmund និងលោក Carlo Ancelotti ដែលកំពុងទំនេរពីការងារ ក្រោយក្រុម Bayern Munich បណ្តេញចេញ។ ជាការពិតណាស់ ការជ្រើសរើស​ គ្រូបង្វឹកថ្មី គឺពិតជាពិបាកខ្លាំងណាស់ សម្រាប់ក្រុម Everton ព្រោះថា ការដឹកនាំរបស់លោក Koeman គឺជោគជ័យតែពីដើមទីដល់ចុងក្រោយ ធ្វើឲ្យក្លិបបរាជ័យយ៉ាងខ្លាំង ដែលនេះ តម្រូវឲ្យកិ្លបត្រូវគិត​គូឲ្យបានច្បាស់ មុននឹងរើសអ្នកថ្មី។

យ៉ាងណាវិញ សម្រាប់លោក David Moyes ធ្លាប់ដឹកនាំ Everton ជោគជ័យណាស់ ថ្វីបើមិនឈ្នះពាន តែ Everton មានតំណែង នៅពានអឺរ៉ុបញឹកញ៉ាប់ណាស់ មុនពេលគ្រូបង្វឹករូបនេះ ផ្លាស់ទៅកាន់ក្រុមបីសាចក្រហម​ Manhester United ។ ក៍ប៉ុន្ត សម្រាប់ការសម្លឹងឃើញ លោក Thomas Tuchel វិញ Everton បានមើលឃើញពីការដឹកនាំរបស់លោក នៅ Dortmund ដែលប្រសើរមួយ ក្នុងការជ្រើសរើសរូបលោក ព្រោះថា Tuchel បានជួយ Dortmund ឈ្នះពាន Germain Cup និងរងជើងឯក​ Bundesliga ។

ចំណែកលោក Carlo Ancelotti វិញ ថ្វីបើត្រូវបណ្តេញចេញពី Bayern Munich តែរដូវកាលមុន លោកធ្លាប់ជួយ Bayern Munich ឈ្នះពាន Bundesliga និងធ្លាប់ជួយក្រុម Real Madrid លើកពាន Champion League កាលពីឆ្នាំ ២០១៤ ផងដែរ ដោយមិនគិតពី ជោគជ័យរបស់លោក នៅក្រុម Paris Saint Germain និងអតីតកាល នៅ AC Milan ឡើយ។ ដូច្នេះហើយ Everton នឹងសម្រេចចិត្ត ជាថ្មីមួយក្នុងការជ្រើសយក អ្នកណាម្នាក់ ក្នុងចំណោមគ្រូបង្វឹកទាំង៣ មកជំនួសតំណែងរបស់លោក Ronald Koeman ។

Thomas Tuchel

Ancelotti

David Moyes

មតិយោបល់