រតនគិរីៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូរម៉ក់ ក្នុងទិសដៅស្របទិសគ្នាពីលិចទៅកើត បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នៅវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះឈ្មោះរឹម មុំ ស្ថិតនៅក្នងភូមិប៉ាជន់ ឃុំឯកភាពស្រុកអូរជុំ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ ណាល់ ឌីការ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិកើតហេតុ មុរបរកម្មករ។ ជនបង្កបើកបរម៉ូតូរម៉ក់មិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូនិងរម៉ក់ម៉ូតូត្រូវបានកម្លាំងជំនាញចរាចរណ៍ខេត្តយកទៅរក្សាទុកដេីម្បីធ្វេីការស្រាវជ្រាវ៕
មតិយោបល់