ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត នៅលើររថយន្តសង្រ្គោះក្រោយពីជួបគ្រោះថ្នាក់ចរាចណ៍បន្ទាប់ពីចេញពីធ្វើការកំពុងធ្វើដំណើរទៅបន្ទប់ជួល។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខនិងវិទ្យាល័យជម្ពូវ័ន្ត នៅក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ធ្វើដំណើរដោយម៉ូតូឌ្រីមសង់ ឆ្នាំ២០១៤ ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1CK 7048 ដែលបើកបរដោយបុរសម្នាក់ឈ្មោះ សៅ ស៊ីថា អាយុ ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ដែលធ្វើការនៅសង្កាត់កំបូល ខណ្ឌ ពោធិ៍សែនជ័យ ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតតែម្នាក់ឯងក្នុងគោលបំណងទៅផ្ទះនៅឯ សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ស្រុកព្រៃឈរ ខេត្ត កំពុងចាម លុះមកដល់ចំណុចកើតហេតុក៏ស្រាប់មានម៉ូតូសណ្តោងរម៉កមួយគ្រឿងគ្មានស្លាកលេខធ្វើដំណើរពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុមិនថាមកពីមូលហេតុអ្វី រឺក៏មកពីរម៉កអត់ភ្លើងក៏មិនដឹងទើបបណ្តលឲ្យបុកយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់រីឯម្ចាស់រម៉កបានរត់បាត់ស្រមោល។ ហើយជនរងគ្រោះត្រូវរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅសង្រ្គោះផងដែរ តែអកុសលជនរងគ្រោះត្រូវបានបាត់បង់ជីវិតនៅលើរថយន្តសង្រ្គោះតែម្តងក្រោយពីដឹកទៅបានពាក់កណ្តាលផ្លូវ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុភ្លាមៗនិងធ្វើរការវាស់វែងយកសម្ភាររក្សារទុកនិងទាក់ទងសាច់ញាត្តិនៃសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតផងដែរ៕
មតិយោបល់