ព័ត៌មានជាតិ

ខានក្រេបរាត្រីទឹកឃ្មុំ! ភាគីពីក្រុមខាងកូនកំលោះនិងកូនក្រមុំ កើតជម្លោះប្រើអំពើហិង្សាដាក់គ្នា ក្នុងពិធីមង្គលការ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី មានករណីប្រើអំពើហិង្សាមួយកើតឡើង នៅក្នុងពិធីរៀបមង្គលការ មានភាគីពីរក្រុមគឺខាងកូនកំលោះ និងខាងកូនក្រមុំបានកើតជម្លោះនិងប្រើអំពើហិង្សាដាក់គ្នា បង្កឲ្យមានរបួសស្នាម ត្រូវសមត្ថកិច្ចឃាត់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល នៅចំណុចក្នុងរោងការភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យ២ក្រុម៖ ក្រុមទី១ មានគ្នា៤នាក់ (ភាគីខាងកូនកំលោះ)
១-ឈ្មោះ ម៉េត សុភីន ភេទប្រុស ជនជាតិខ្មែរ អាយុ២២ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាកូនកំលោះ មានរបួសស្នាមបែកក្បាល (ឃាត់ខ្លួន) ។
២-ឈ្មោះ ម៉េត លាភ ភេទប្រុស ជនជាតិខ្មែរ អាយុ៣០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាពូរបស់កូនកំលោះ មានរបួសស្នាមបែកសៀតថ្កា (ឃាត់ខ្លួន) ។
៣-ឈ្មោះ ងួន សុភា ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកក់ ឃុំព្រៃបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរកម្មករសំណង់ ត្រូវជាភ្ញៀវខាងកូនកំលោះ មានរបួសស្នាមបែកចិញ្ចើម (ឃាត់ខ្លួន) ។
៤-ឈ្មោះ អេង រដ្ឋា ភេទប្រុស ជនជាតិខ្មែរ អាយុ២៩ឆ្នាំ ទីលំនៅភូមិខ្លាក្រហ៊ឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់ ត្រូវជាភ្ញៀវខាងកូនកំលោះ មានរបួសស្នាមបែកក្បាល (ឃាត់ខ្លួន) ។

ក្រុមទី២មានគ្នា២នាក់ភាគគីខាងកូនក្រមុំ៖
១-ឈ្មោះ អេង មិនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរកម្មករសំណង់ ត្រូវជាបងជីដូនមួយខាងកូនក្រមុំ មានរបួសស្នាមរយ:ត្រង់កខាងឆ្វេង (ឃាត់ខ្លួន)។
២-ឈ្មោះ ផន តុលា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរកម្មករសំណង់ ត្រូវជាបងជីដូនមួយខាងកូនក្រមុំ មានរបួសស្នាមហើមត្រង់ភ្នែកខាងស្តាំ (ឃាត់ខ្លួន)។

សម្ភារ:ខូចខាត៖-បែកបាក់សម្ភារ: កៅអី តុ ចាន កែវ ថូផ្កា ។

សភាពនៃរឿងហេតុ៖ កាលពីពេលវេលា និងទីកន្លែងកើតហេតុខាងលើ មានកម្មវិធីរៀបមង្គលការមួយដោយមានភ្ញៀវទាំងសងខាង បានចូលរួមផឹកស៊ីរាំរែក សប្បាយគ្រប់គ្នា ។ លុះផឹកស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ភាគីទាំង២បាន ឌឺដងដាក់គ្នា រហូតឈ្លោះប្រកែកគ្នា បានយកកៅអី ចាន កែវ ថូផ្កា គប់គ្នាទៅវិញទៅមក បណ្តាលឲ្យមានរបួសស្នាមរៀងៗខ្លួន តែម្តង ។

ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ ចុះទៅឃាត់ខ្លួនជនសង្ស័យទាំង២ក្រុម យកមកចាត់ការតាមនីតិវិធីតែម្តង ៕

មតិយោបល់