ព័ត៌មានជាតិ

ទ្បង់គ្រឺស័រ ស្លាកលេខ ឧ.មានជ័យ 2A-0205 រយ៉ែក្រោយភ្លាមៗបុករថយន្តមីនីកូពើ ខ្ទេចក្បាលខាងមុខ!

ភ្នំពេញៈ បុរសម្នាក់ជាជនជាតិកូរ៉េម្នាក់ បើកបររថយន្តទ្បង់គ្រឺស័រទៅមុខសុខៗ ស្រាប់តែបើកហួសផ្លូវបែកជាបួនបន្តិច ដាក់លេខរយ៉ែថយក្រោយបម្រុងនឹងបត់ឆ្វេង តែមានរថយន្តម៉ាកមីនីកូបពើមួយគ្រឿងមកពីក្រោយ អកសឺបុកពេញទំហឹង ។

ហេតុការណ៍នេះកើតទ្បើងការពីវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ១៤៤ កែងផ្លូវ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មមានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តទ្បង់គ្រឺស័រមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧ.មានជ័យ 2A-0205 បើកបរដោយបុរសម្នាក់ ជាជនជាតិកូរ៉េ ទិសដៅពីលិចទៅកើត កំពុងតែបើកទៅមុខសុខៗហួសផ្លូវបែកជាបួនបន្តិចស្រាប់តែចង់បត់ឆ្វេងតែហួសផ្លូវក៏បានរយ៉ែថយក្រោយ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកមីនីកូពើ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-7889 បើកបរដោយបុរសម្នាក់ ស្របទិសដៅចរាចរណ៍គ្នាក៏អកសឺជាមួយរថយន្តទ្បង់គ្រឺស័រដែរដាក់លេខរយ៉ែថយក្រោយនោះបានបុកពីក្រោយពេញទំហឹងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យនរណារងរបួសទ្បើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកខណ្ឌបានចុះមកដល់ឲ្យដោះស្រាយគ្នាមួយជំហ៊ានសិនបន្ទាប់ពីចរចារណ៍គ្នាមួយសន្ទុះធំ ទើបភាគីខាងរថយន្តទ្បង់គ្រឺស័រព្រមចេញថ្លៃខូចខាតឲ្យរថយន្តមីនីកូពើដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់