ផ្ទះ ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចរថយន្ត

0

ភ្នំពេញ: នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច(រថយន្ត) ចំណុចលើចិញ្ចើមផ្លូវជាប់របងឌ្រីមឡែន ផ្លូវសុរាម្រិត ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ នេត រចនា ភេទប្រុស អាយុ ៣៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ផ្ទះជួលលេខ១២៦A ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖
-រថយន្ត ០១គ្រឿងម៉ាកHYUNDAI GRAND STAREX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-8950
-ទូរស័ព្ទ ០១គ្រឿង ម៉ាកហូវៃ ពណ៌ខៀវ
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក
-សៀវភៅធនាគារ ០១សន្លឹក
-កាតធនាគារ ០១សន្លឹក
-កាតវីង ០២សន្លឹក
-កាតធានារ៉ាប់រង ០២សន្លឹក ។

ជនរងគ្រោះឈ្មោះ GUAN TAO ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខE91908825 មុខរបបលក់ដូរ ទីលំនៅ ផ្ទះលេខ០៧ ផ្លូវ៣៩ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំពោះមុខ ជនសង្ស័យបានសារភាពថា ខ្លួនបានរើសបានកូនសោរថយន្តក្នុងណាហ្គាវើលទី១ ហើយបានជិះរថយន្តទៅផ្ញើនៅកន្លែងផ្ញើមន្ទីរពេទ្យកាលម៉ែត្រ ករណីនេះ កម្លាំងប៉ុស្តិ៍ ខណ្ឌ កំពុងបន្តកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់