ព័ត៌មានកីឡា

Perez ចង់បាន Harry Kane តែស្តាយ Benzema

ប្រធានក្លិប Real Madrid លោក Florentino Perez ពិតជាមានបំណងចង់បាន ខ្សែប្រយុទ្ធអង់គ្លេស Harry Kane យ៉ាងខ្លាំង ក៍ប៉ុន្តែលោក នៅស្តាយខ្សែប្រយុទ្ធដែលធ្លាប់ជួយក្លិប ជាច្រើនរដូវកាល​កន្លងមក Karim Benzema យ៉ាងខ្លាំង។

ជាក់ស្តែងណាស់ លោក Florenino Perez បានប្រាប់ Cadena COPE ថា លោកកំពុងតែត្រៀមខ្លួនរួចហើយ ក្នុងការទិញយកខ្សែប្រយុទ្ធ Harry Kane ពីក្រុម Tottenham Hotspur ក្នុងពេលឆាប់ៗនេះ។ ក្នុងនោះដែរ លោកមិនទាន់បាននិយាយពីតម្លៃខ្លួន របស់ខ្សែប្រយុទ្ធរូប នេះ ជាមួយក្រុម Tottenham នៅឡើយទេ ក៍ប៉ុន្តែលោក បានដឹងយ៉ាងច្បាស់ថា Harry Kane នឹងលក់ក្នុងតម្លៃ ២៥០លានអឺរ៉ូ គឺថ្លៃជាង Neymar ដែលផ្ទេរទៅកាន់ក្រុម Paris Saint Germain កាលពីរដូវក្តៅកន្លងមក ទៅទៀត។​

យ៉ាងណាវិញ លោក Florentino Perez ហាក់ដូចជាស្តាយ ខ្សែប្រយុទ្ធបារាំង Karim Benzema យ៉ាងខ្លាំង ព្រោះថា ប្រសិនបើ Harry Kane មកកាន់ Real Madrid ច្បាស់ណាស់ Real Madrid នឹងបាត់បង់​ជាក់ជាមិនខាន បើមិនដូរឲ្យ Tottenham ទេ ក៍ចាកចេញទៅកាន់ក្លិបផ្សេងដែរ។ លោក Perez ពិតជាមិនចង់បាត់បង់ ខ្សែប្រយុទ្ធដែលល្អរូបនេះឡើយ Benzema ធ្លាប់ជួយក្លិបជាច្រើនឆ្នាំកន្លងមកហើយ ព្រម​ទាំងតស៊ូជាមួយ Real Madrid គ្រប់កាល:ទេស: នាពេល​កន្លងមក។ Real Madrid កំពុងតែត្រូវការខ្សែប្រយុទ្ធថ្មីបន្ថែម ដើម្បីពង្រឹងក្លិប ដែលកំពុងតែចុះខ្សោយ នៅតំបន់ប្រយុទ្ធ។

ដូច្នេះហើយ ចង់ឬចង់មិនចង់ Real Madrid ត្រូវតែបាត់បង់ Karim Benzema ប្រសិនបើក្លិបយក្សអេស្ប៉ាញមួយនេះ ទិញយក Harry Kane ។

មតិយោបល់