ព័ត៌មានជាតិ

តាក់ស៊ី Black And White ពន្លះគ្នាជាមួយឡិចស៊ីសមួយគ្រឿងទៀត ត្រង់ផ្លូវបែកជាបួន រងការខូចខាតយ៉ាងដំណំរៀងខ្លួន!

ភ្នំពេញ: រថយន្តទ្បិចស៊ីសRX៣០០ ពណ៌សដូចគ្នា បើកបរដោយបុរសម្នាក់ដូចគ្នា បុកគ្នាពេញទំហឹងត្រង់ផ្លូវបែកជាបួន រងការខូចខាតរថយន្តយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៦០ កែង១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកទ្បិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-6181 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវ៣៦០ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកទ្បិចស៊ីសRX៣០០ ពណ៌ស ជារថយន្តតាក់ស៊ី Black And White ពាក់ស្លាកលេខ ភ្នំពេញ 2AO-5497 បើកបរដោយបុរសម្នាក់ស្រាប់តែមកដល់ផ្លូវបំបែកជាបួនក៏បានបុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២ខ្ទាតរៀងខ្លួន តែសំណាងល្អមិនបង្កឲ្យមាននាក់ណាម្នាក់រងរបួសនោះទ្បើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទាក់ទងទៅសម្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមកដល់កន្លែងកើតហេតុឲ្យចរចារគ្នាមួយសន្ទុះក៏ខាងភាគីរថយន្តតាក់ស៊ីចេញថ្លៃយករថយន្តទៅជួលជុលឲ្យភាគីខាងរថយន្តទ្បិចស៊ីសដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់