ព័ត៌មានកីឡា

Chelsea ដាក់តម្លៃ ៧១ លានផោនទិញ Saul Niguez ពីក្រុម Atletico Madrid

ក្រុមតោខៀវ Chelsea បានត្រៀមខ្លនរួចជាស្រេចហើយ ក្នុងការទិញយកខ្សែបម្រើប្រយុទ្ធវ័យក្មេងអេស្ប៉ាញ Saul Niguez ពីក្រុម Atletico Madrid នៅចប់រដូវកាលនេះ​ហើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា ក្រុមតោខៀវ Chelsea បានដាក់តម្លៃក្នុង​ការ​ទិញយក កីឡាករកំពុងឡើងជើង Saul Niguez ពីក្រុម​ Atletico Madrid ។ ក្នុងនោះដែរ​ Chelsea បានកំណត់តម្លៃ ៧១លានផោន ដើម្បីទិញ Saul នៅបញ្ចប់រដូវកាលនេះហើយ ។ ជាការពិតណាស់ Chelsea មានបំណចង់បាន កីឡាករអេស្ប៉ាញនេះយូរហើយ តែដោយសារវិបត្តិរបស់​ក្លិប Atletico Madrid ពាក់ព័ន្ធនឹងពិន័យរបស់ FIFA បានធ្វើឲ្យក្លិបមួយនេះ មិនព្រមលក់កីឡាករចេញឡើយ។

យ៉ាងណាវិញនោះ នៅរដូវកាលក្រោយនេះ តោខៀវ Chelsea នឹងអាចនាំយក Saul Niguez មកកាន់អង់គ្លេសបាន ព្រោះថា តម្លៃ ៧១លានផោន វាល្មម​អាចឲ្យក្រុម Atletico Madrid ទទួលយកបាន។ ម្យ៉ាងវិញទៀតនោះ Chelsea អាចនឹងជួបគូប្រជែងធំ​របស់ពួកគេ គឺក្រុមហង្សក្រហម Liverpool ដែលមានបំណងចង់បាន Saul Niguez ផងដែរ។

ដូច្នេះហើយ ការកំណត់តម្លៃខ្លួន ៧១លានផោននេះដែរ វាមិនថ្លៃពេកនោះទេ ហើយក៍មិនថោកពេកដែ ដែលអាចធ្វើឲ្យក្រុមការពារតំណែងជើងឯក Premier League មួយនេះ អាចចនាំយក Saul Niguez។

មតិយោបល់