Post News Media ព័ត៌មានជាតិ ការសន្យាខ្យល់...

ការសន្យាខ្យល់ ចុងក្រោយផ្ទុះការតវ៉ា!..

ភ្នំពេញ: រោងចក្រផលិតស្បែកជើងមួយកន្លែង មានយីហោ ហ្លាយ វីង (ខេមបូឌារ) ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅ តាមផ្លូវបេតុងច្រកចូលវត្តអង្គត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ថៅកែក្រុមហ៊ុន បានជម្រុញឲ្យកម្នករ កម្មការនីធ្វើការងារ ផលិតស្បែក ជើង រយ:ពេល២ខែចុងក្រោយនេះហើយបែជាគ្មានប្រាក់មួយរៀលបើកជូនកម្មករ ដូច្នេះហើយទើបនាំគ្នាទ្រាំលែងបាន តបាននាំគ្នាតវ៉ាទាមទារកប្រាក់ឈ្នួលតែម្តង។ ដោយសារគ្នាខ្វះការហូបចុក ម្យ៉ាងថ្លៃផ្ទះជួល និងខ្វះការចំណាយផ្សេងៗទៀត ការតវ៉ានេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នេះ។

រោងចក្រខាងលើ មានកម្មករសរុបចំនួនជាង៣០០នាក់ មានថៅកែជាជនជាតិចិន ជារោងចក្រផលិតស្បែកជើង បន្ទាប់ពីថៅកែ ពុំទាន់មានលុយ ទូទាត់ប្រាក់ឈ្នួលជូនកម្មករអស់រយ:ពេល២ខែមកហើយ កម្មករសម្រេចនាំគ្នា តវ៉ា រកប្រាក់ខែខ្លួន ។

បើតាមកម្មការិនីមួយរូប បម្រើការងារ ក្នុងរោងចក្រខាងលើ បានត្អូញត្អែរថា ខ្លួនក៏ដូចកម្មករឯទៀត ស្នាក់នៅផ្ទះជួល ជាបញ្ហាចោទ ចំណែកកម្មករដែលមានលំនៅដ្ឋានក្បែរនោះ ពុំសូវជាចោទប៉ុន្មានទេ បំណាច់ខំធ្វើការងារ ក៏ដើម្បីជិវិតរស់ ខ្លួនឯងនិងក្រុមគ្រួសារ។

កម្មការនីដដែលបន្តទៀតថា អស់រយ:ពេល២ខែមកហើយ ដែលក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលឲ្យកម្មករ ទើបធ្វើឲ្យកម្មករមួយចំនួនធំ ដូចរូបនាង ប្រឈមទៅនឹងសេចក្តីខ្វះខាត ថ្លៃហូបចុក ថ្លៃផ្ទះជួល ២ខែមកហើយ ដែលម្ចាស់ផ្ទះជួលទារលុយ នាងមានប្រាក់ឯណា កាលបើក្រុមហ៊ុនអត់ទាន់បើកលុយឲ្យផងនឹង ក្នុងរយ:ពេល២ខែនេះ នាងទៅស្រុក សុំលុយម្តាយ វិចអង្ក មកហូបបណ្តោះអាសន្ន ដោយសាររងចាំលុយពលកម្មរបស់ខ្លួន។

តាមយុវជនម្នាក់ឲ្យដឹងថា ខ្លួនបម្រើការងារក្នុងរោងចក្រខាងលើ បានប្រាក់ឈ្នួល សរុបប្រមាណជាង ២០០ដុល្លារ ក្នុង មួយ ខែ បែជាក្នុងរយ:ពេល២ខែកន្លងមកនេះ ថៅកែក្រុមហ៊ុន មិនទាន់បើកលុយឲ្យ មានលុយឯណាសម្រាប់ហូបចុក សម្រាប់ផ្ញើរជូនឪពុកម្តាយឯស្រុក បើខ្លួនឯងរកមួយរៀល បង់ថ្លៃផ្ទះជួលមិនបានផង ២ខែមកហើយ ដែលថៅកែសន្យារង់ចាំ២ថ្ងៃទៀត តែច្រើនលើកមកហើយ ការសន្យារបស់ក្រុមហ៊ុនជាសន្យាខ្យល់ រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែតុលា នេះ កម្មករទាំងជាង៣០០នាក់ ទ្រាំលែងបាន ប្រមូលផ្តុំតវ៉ា ក្រោមការចូលរួមពី សហព័ន្ធសហជីព ស្មារតីកម្មករកម្ពុជា ដើម្បីទាមទាររកប្រាក់ខែ ។

ជុំវិញការតវ៉ារបស់កម្មករ ទាមទាររកប្រាក់ឈ្នួល ដែលក្រុមហ៊ុនជំពាក់ អ្នកសារព័ត៌មាន ព្យាយាមសុំការបំភ្លឺ ពីភាគីរោងចក្រដែរ តែរកមិនឃើញ មិនដឹងតំណាងទៅណាបាត់ ឃើញវត្តមានតែកម្មករ រង់ចាំឲ្យរហង់ក្នុងបរិវេណរោងចក្រ៕

Loading...