ព័ត៌មានជាតិ

នៅខណ្ឌមានជ័យ! ជិះម៉ូតូម្នាក់ឯងចូលទៅរកទិញថ្នាំញៀន ត្រូវក្រុមជនសង្ស័យជាច្រើននាក់ដេញវាយប្លន់យកម៉ូតូទាំងកណ្តាលថ្ងៃតែមិនបានសម្រេច

ភ្នំពេញ: បុរសម្នាក់ ត្រូវបានក្រុមជនសង្ស័យមានគ្នាជាង១០នាក់ ដែលប្រដាប់ដោយដំបង និងបំពង់ទីបគ្រប់ដៃ បាននាំគ្នាដេញវាយបណ្តាលឲ្យរងរបួសពេញខ្លួន ក្នុងបំណងប្លន់យកម៉ូតូទាំងកណ្តាលថ្ងៃតែសំណាងល្អត្រូវប្រជាពលរដ្ឋ និងអ្នកដំណើតាមផ្លូវនាំគ្នាជួយធ្វើអន្តរាគមន៍ជួយទាន់ពេលវេលា ខណ:ដែលជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ចូលទៅរកទិញថ្នាំញៀននៅក្នុងតំបន់មិនរៀបរយមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រនោះ។

ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ២រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្នុងតំបន់មិនរៀបរយមួយកន្លែង ផ្លូវ៦០ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះឈ្មោះ សឿន សាវឿន អាយុ ២៨ឆ្នាំ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង ដែលជារបស់ម្តាយខ្លួនដើម្បីមករកទិញថ្នាំញៀនយកទៅប្រើប្រាស់ ដោយបានចតម៉ូតូនៅខាងក្រៅនិងដើរចូលបានតែបន្តិចនោះ ក៏ស្រាប់តែមានមនុស្សមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នាប្រមាណជាជាង ១០នាក់ប្រដាប់ដោយដំបង និងបំពង់ទីបគ្រប់ដៃបាននាំគ្នាវាយសំពង់ពងមកលើខ្លួនបណ្តាលឲ្យត្រូវជាច្រើនកន្លែងឡើងទ្រោមខ្លួន ក្នុងបំណងដើម្បីប្លន់យកម៉ូតូរបស់គេ តែសំណាងល្អត្រូវបានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវបានឃើញ និង អន្តរាគមន៍ជួយខ្លួនទាន់ពេលវេលា។

ក្នុងករណីវាយប្លន់យកម៉ូតូមិនបានសម្រេចទាំងកណ្តាលថ្ងៃនេះដែរ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវមកចោមរោមមើលយ៉ាងច្រើន និងមានកម្លាំងមានសមត្ថកិច្ចមូលដ្ឋានចុះមកកដល់ និងនាំបុរសជជនរងគ្រោះ និងម៉ូតូទៅធ្វើការសាកសួរបន្ថែមនៅនគរបាលប៉ុស្តិ៍ចាក់អង្រែលើជាបន្តទៅទៀតផងដែរ៕

មតិយោបល់