ព័ត៌មានកីឡា

លោក Carlo Ancelotti នឹងមកដឹកនាំក្រុមជើងឯក Chinese Super League

លោក Carlo Ancelotti នឹងត្រូវបានតែងតាំងជំនួសលោក Luiz Felipe Scolari ជាគ្រូបង្វឹកក្រុម Guangzhou Evergrande នេះបើយោងតាមកាសែត Nanfang Daily ។

គ្រូបង្វឹកបច្ចុប្បន្នលោក Scolari ត្រូវបានគេរំពឹងថានឹងលាលែងពីតំណែងជាគ្រូបង្វឹករបស់ក្លិប Guangzhou Evergrande នៅពេលកិច្ចសន្យារបស់លោកផុតកំណត់នៅចុងខែវិច្ឆិកា។ កាសែត Nanfang Daily បានអះអាងថាមន្ត្រីក្លិប Guangzhou បានជួបជាមួយលោក Ancelotti នៅទីក្រុងឡុងនាពេលថ្មីៗនេះ។ ការចុះហត្ថលេខានឹងត្រូវបានបង្ហាញនៅពេលដែលរដូវកាល Chinese Super League ត្រូវបានបញ្ចប់។

គួរបញ្ជាក់ផងដែរថា Ancelotti នឹងមកមើលជំរំហ្វឹកហាត់ ដើម្បីវាយតម្លៃក្រុម នឹងកីឡាករថ្មីរបស់គាត់នៅក្នុងខែវិច្ឆិកាខាងមុខនេះ៕

មតិយោបល់