ភ្នំពេញៈ តាមសេចក្ដីជូនដំណឹង ពីអគ្គិសនីកម្ពុជាបានឲ្យដឹងថា អគ្គិសនីកម្ពុជានឹងធ្វើការផ្អាក់ផ្គត់ផ្គង់ចរន្តអគ្គិសនីក្នុងខណ្ឌច្បារអំពៅ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង
២និង០២នាទីរសៀល អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី2(GS2-F3A) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប៉ុងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ369 ចាប់ពីខាងត្បូងផ្សារច្បារអំពៅ រហូតដល់ វត្តចំពុះក្អែក សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៣រសៀល។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕
មតិយោបល់