ព័ត៌មានជាតិ

គិតខ្លីម៉្លេះ! ខឹងប្រពន្ធវាយក្បាលមួយដុំឈើ បែរជាចងកសម្លាប់ខ្លួន

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីប្រទះឃើញ សពបុរសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអណោចអាធ័ម។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចលើផ្ទះជនរងគ្រោះ ស្ថិតនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមប្រភពពី សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលា ម៉ោង៥រសៀល ជនរងគ្រោះឈ្មោះសួនលឿម ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិឃុំខាងលើ។
បានមានទំនាស់ ជាមួយប្រពន្ឋ ឈ្មោះ ដា ណេ ពីរឿងប្រពន្ធអោយលុយយកម៉ូតូទៅធ្វើ នៅសល់លុយ១ម៉ឺនរៀល រួចយកមកផ្ញើម្ដាយរបស់ខ្លួនឈ្មោះ ពេជ្រ សាមាក់ ហើយខណៈនោះ ប្រពន្ធជនរងគ្រោះ បានយកឈើជ្រុងវាយជនរងគ្រោះ បណ្ដាលឲ្យបែកក្បាល ចំហៀងខាងឆ្វេង នៅពេលនោះដែរ ម្ដាយជនរងគ្រោះ បានយកជនរងគ្រោះ ទៅព្យាបាលរបួសនៅមន្ទីរពេទ្យស្រុក អស់លុយចំនួន១ម៉ឺនរៀល រួចក៏យកជនរងគ្រោះត្រឡប់មកផ្ទះវិញ។

ប្រភពដដែល បានបន្តថា កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ឈ្មោះស៊ន ស្រីនាង ភេទស្រី អាយុ ១៥ឆ្នាំបានដើរមកប្រាប់ ម្ដាយជនរងគ្រោះនៅផ្ទះថា ខ្ញុំបានឃើញ ពូលឿមឈរអង្កុញជើងនៅលើផ្ទះបិទទ្វារជាប់ ឮដូច្នេះ ម្ដាយជនរងគ្រោះ ក៏បានហៅឈ្មោះបូ និងអ្នកជិតខាងឲ្យគោះទ្វារផ្ទះជនរងគ្រោះ ស្រាប់តែបានប្រទះឃើញជនរងគ្រោះ ចងកសម្លាប់ខ្លួន នឹងក្រមា ពណ៌ទឹកក្រូច លាយពណ៌ស្វាយនិងសជាប់ នឹងធ្នឹមផ្ទះបានស្លាប់បាត់ទៅហើយ។

បន្ទាប់ពី ប៉ុស្តិ៍នគរបាល បានទទួលព័ត៌មាន ពីឈ្មោះគង់ ខុំ និងប្រជាជននៅភូមិឈឺទាល ខណៈនោះ នាវេលាម៉ោង ៩និង១៩នាទីយប់ កម្លាំងជំនាញស្រុកបានចុះសហការ ជាមួយកម្លាំងប៉ុស្តិ៍អាជ្ញាធរមូលដ្ឋាន និងពេទ្យឃុំ ដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថា
នៅលើខ្លួន សាកសពមានស្នាមរលាត់ស្បែក នៅលើបំពង់កទាំងសងខាង មានលាមកចេញតាមរន្ធគូថ និងមានវត្ថុរាវសស្អិតជាប់និងចុងប្រដាប់ភេទ ហើយគ្រូពេទ្យឃុំ បានសន្និដ្ឋានថា ជនរងគ្រោះពិតជា បានចងកសម្លាប់ខ្លួនពិតប្រាកដមែន។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានប្រគល់សាកសព ជូនមកក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕

មតិយោបល់