កណ្តាលៈ ពិតជាហួសចិត្តមែន បន្ទាប់ពីនារីម្នាក់ បានមានទំនាក់ទំនងផ្តើមស្នេហាតាមប្រព័ន្ធទូរសព្ទ រហូតលង់ជ្រុលជ្រួសខ្លួនប្រាណបែរជាមិនស្កប់ ត្រូវសង្សារចិត្តអប្រិយ នាំគូកនមករំលោភបូក៥នាក់ លុះព្រឹកឡើងនារីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនបាន២នាក់ ចំណែក៥នាក់ទៀតគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ ខ.ត ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកសិករ ស្នាក់នៅ ភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកជនសង្ស័យទាំង៥នាក់ ទី១ឈ្មោះ ឡូ សិលា ហៅពៅ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។ ទី២.ឈ្មោះ ថុន ឈុនលី ភេទប្រុស អាយុ១៧ឆ្នាំមុខរបរ បើករថយន្តដឹកគ្រឿងសំណង់ មានទីលំនៅភូមិឃុំជាមួយគ្នា (ឃាត់ខ្លួន)។ ៣.ឈ្មោះ សេង នៅ ហៅណាក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា(គេចខ្លួន),ទី៤.ឈ្មោះ ព្រិល ម៉ូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (គេចខ្លួន) និងជនសង្ស័យទី៥.ឈ្មោះ ទូច រត្ន័ ហៅវៃ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា (គេចខ្លួន)។
យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងពីដំណើររឿងឲ្យដឹងថា រយៈពេលមួយខែមកហើយ ជនរងគ្រោះបានចេញពីផ្ទះមកលេងមិត្តភក្តិនៅភ្នំពេញ ក្រោយមកជនរងគ្រោះបានស្គាល់ជនសង្ស័យឈ្មោះ សេង នៅ ហៅណាក់ តាមរយៈទូរសព្ទ។ នៅថ្ងៃទី ២១ តុលា ឆ្នាំ២០១៧ ម៉ោង៥ល្ងាច ជនសង្ស័យឈ្មោះ សេង នៅ ហៅណាក់ និងឈ្មោះ ឡូ សិលា ហៅពៅ បានជិះម៉ូតូទៅឌុបជនរងគ្រោះ នៅម្តុំហ្គារ៉ាសសាំងតេលាស្ទឹងមានជ័យ យកមកដាក់នៅផ្ទះគ្មានមនុស្សនៅ ភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល បន្ទាប់មកជនសង្ស័យទាំង៥នាក់ រួមទាំងជនរងគ្រោះ នាំគ្នាប្រើប្រាស់គ្រឿងញៀន ពេលប្រើប្រាស់គ្រឿងញៀនហើយជនសង្ស័យឈ្មោះ សេង នៅ ហៅណាក់ បានចាប់ផ្តើមរំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះ ពេលរំលោភបានសម្រេចហើយ ជនសង្ស័យឈ្មោះ ឡូ សិលា ហៅ ពៅ ឈ្មោះ ថុន ឈុនលី ឈ្មោះ ទូច រ័ត្ន និងឈ្មោះ ព្រិល ម៉ូ បានរំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះជាបន្តបន្ទាប់រហូតបានសម្រេចទាំងអស់គ្នា។ នៅថ្ងៃទី ២២ តុលា ឆ្នាំ២០១៧ ម៉ោង៩យប់ជនសង្ស័យទាំង ៥នាក់ បានរំលោភទៅលើជនរងគ្រោះម្តងទៀតបានសម្រេចទាំង៥នាក់ លុះដល់ថ្ងៃទី ២៦ តុលា ឆ្នាំ២០១៧ ម៉ោង៥ ល្ងាច ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ កម្លាំងប៉ុស្តិ៍បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន២នាក់ ឈ្មោះ ឡូ សិលា ហៅពៅ និងឈ្មោះ ថុន ឈុនលី បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធីតែម្តង៕
មតិយោបល់