ត្បូងឃ្មុំៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តដឹកអ្នកដំណើរ២គ្រឿងបុកទល់មុខគ្នាពេញទំហឹង ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យស្លាប់មនុស្សម្នាក់ រងរបួស១១នាក់ ធ្ងន់៧នាក់ ស្រី៤នាក់ ក្នុងនោះ មានជនជាតិវៀតណាមចំនួន២នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៧-២០៨ ត្រង់ចំណុចត្រពាំងព្រៃ និងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
រថយន្តសាំយ៉ុងទី១ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង2A-0554 ដឹកអ្នកដំណើរ១០នាក់មកពីភ្នំពេញឆ្ពោះទៅក្រែក និង១គ្រឿងទៀត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AM-7396 បានធ្វើដំណើរទៅភ្នំពេញ អ្នកបើកបរបានស្លាប់បាត់បង់ជិវិតនៅនឹងកន្លែង និងអ្នករបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកពញាក្រែក ដោយឡែកអ្នករបួសធ្ងន់ក៏ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តកំពង់ចាម និងខ្លះទៀតកំពុងបញ្ជូនទៅសង្រ្គោះនៅវៀតណាម។
មូលហេតុ បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ចំពោះករណីនេះ នគរបាលចរាចរណ៍ខេត្តនិងស្រុកពញាក្រែក បានកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់