ចិនៈ ក្រសួងការបរទេសក្រុងប៉េកាំង នៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យក្រុងវ៉ាស៊ីនតោន បដិសេធការអនុញ្ញាតឲ្យប្រធានាធិបតី កោះតៃវ៉ាន់លោកស្រី Tsai Ing-wen ធ្វើដំណើរឆ្លងកាត់តាមដែនដីរបស់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងលោក Geng Shuang បានធ្វើថ្លែងនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្នុងទីក្រុងប៉េកាំងថា រដ្ឋាភិបាលចិនបានឈរលើជំហរយ៉ាងតឹងរ៉ឹង ចំពោះអាមេរិកទាក់ទងនឹងបញ្ហានេះ។
សូមជំរាបថា កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃសុក្រនេះថា លោកស្រី Tsai នឹងធ្វើដំណើរទៅកាន់ប្រទេសកោះសម្ព័ន្ធមិត្តចំនួន៣ ដែលស្ថិតនៅតំបន់ប៉ាស៊ីហ្វិក នៅសប្តាហ៍ក្រោយ ដោយនឹងត្រូវឆ្លងកាត់រដ្ឋហាវ៉ៃ និងកោះហ្គាម៕
មតិយោបល់