បញ្ហាទល់លាមក ត្រូវបានគេចាត់ទុកជាបញ្ហាទូទៅមួយប្រភេទដែលកើតមានចំពោះមនុស្សជាច្រើននៅលើពិភពលោក ដោយសារតែទម្លាប់នៃការទទួលទានរបបអាហារខ្វះជាតិសរសៃ ឬការទទួលទានទឹកតិចពេក។ ការបណ្តែតបណ្តោលឲ្យបញ្ហាទល់លាមក ក្លាយទៅជាជំងឺរ៉ាំរ៉ៃ អ្នកច្បាស់ជាកើតមានបញ្ហាសុខភាពផ្សេងៗ ព្រមទាំងប្រឈមនឹងជំងឺឬសដូងបាតផងដែរ។
ទោះជាយ៉ាងណាលោកអ្នកមិនបាច់ព្រួយបារម្ភទៀតឡើយ បញ្ហាទល់លាមក អាចដោះស្រាយបាន ដោយប្រើឱសថធម្មជាតិងាយៗប៉ុណ្ណោះ ក៏ប៉ុន្តែវាមានប្រសិទ្ធភាពមិនគួរឲ្យជឿ។
ប្រេងអូលីវ
ថ្វីបើ ប្រេងអូលីវ ត្រូវបានគេផលិតឡើងសម្រាប់បន្ថែមនៅក្នុងអាហារក៏ពិតមែន ក៏ប៉ុន្តែវាមានសមត្ថភាពអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងការផ្លាស់ប្តូរចលនារបស់ពោះវៀនផងដែរ។ ប្រសិនបើអ្នកទទួលទានប្រេងអូលីវ ១ស្លាបព្រាកាហ្វេជារៀងរាល់ព្រឹក វាអាចកាត់បន្ថយបញ្ហាទល់លាមកយ៉ាងពូកែ។
ទឹកក្រូចឆ្មារ
ក្រូចឆ្មារ គឺជាផ្លែឈើមានរសជាតិជូរមួយប្រភេទដែលគេប្រើសម្រាប់បន្ថែមនៅក្នុងអាហារឲ្យកាន់តែមានរសជាតិឆ្ងាញ់។ ក៏ប៉ុន្តែទឹកក្រូឆ្មារក៏ជាធាតុផ្សំដែលមានគុណប្រយោជន៍ខ្លាំងបំផុតក្នុងការជួយជំរុញដល់ប្រព័ន្ធរំលាយអាហារផងដែរ។ ដូច្នេះ អ្នកគ្រាន់តែយកក្រូចឆ្មារ១ផ្លែ ច្របាច់យកទឹក រួចលាយជាមួយនឹងទឹកក្តៅឧណ្ឌៗ១កែវ ហើយទទួលទាននៅពេលព្រឹកព្រលឹម។ ធ្វើបែបនេះជាប្រចាំ វានឹងជួយសម្រួលដល់ការរំលាយអាហារ មិនឲ្យកើតមានបញ្ហាទល់លាមកចំពោះអ្នកទៀតឡើយ៕
ប្រភព៖ boldsky
មតិយោបល់