ព័ត៌មានជាតិ

ប្អូនស្រី​ពៅ​សម្តេច​តេ​ជោ ​​នាំ​យក​អំណោយ ​និង​ថវិកា​ជូន​ដល់​លោក​យាយ​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ

បន្ទាយមានជ័យ: លោកស្រី ហ៊ុន សេងលី ប្អូនស្រីពៅរបស់សម្តេចតេជោ ហ៊ុន សែន បាននាំយកអំណោយ និងថវិកា ទៅជូនដល់ លោកយាយជរាដែលរងគ្រោះ ដោយសាភ្លើងឆេះផ្ទះ ស្ថិតក្នុងភូមិភាប សង្កត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្នុងដំណើរនាំយកអំណោយនេះ មានការចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី ឃីង សុវត្ថនី ប្រធានច្រកតំបន់ម៉ាឡៃ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា លោកយាយដែលទទួលរងគ្រោះដោយសារភ្លើងឆេះផ្ទះ មានឈ្មោះ ហឿង សួរ អាយុ៧៤ឆ្នាំ ត្រូវអគ្គិភ័យឆាបឆេះ កាលពីយប់ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ផ្ទះដែលភ្លើងឆេះធ្វើអំពីឈើ ប្រក់ស័ង្កសី មានទំហំ៦ម៉ែត្របួនជ្រុង បណ្តាលឲ្យឆេះទាំងស្រុង រួមទាំងសម្ភារ:ទាំងអស់ក្នុងផ្ទះ។ ហើយអំណោយដែលត្រូវផ្តល់ជូនរួមមាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ខ្លាញ់ ទឹកសុទ្ធ សាប៊ូ ទឹកក្រូច សារុង ក្រមា ខោរអាវរងា និងថវិកាមួយចំនួនទៀត។

ជាមួយគ្នានេះលោកស្រី ហ៊ុន សេងលី បានចូលរួមសោកស្តាយចំពោះលោកយាយ ដែលបានទទួលរងគ្រោះដោយសារ ភ្លើងឆេះផ្ទះ ហើយក៏សម្ដែងនូវការត្រេកអរផងដែរ ដោយលោកយាយ បានរួចផុតពីគ្រោះថ្នាក់ភ្លើងឆេះនេះ គឺដោយសារការជួយសង្គ្រោះពីកូនៗរបស់គាត់៕

culle-1

culle-2

culle-3

មតិយោបល់