ព័ត៌មានជាតិ

រថយន្តដឹកជ្រូក ក្រឡាប់ធ្លាក់ចូលទឹកផ្ងារជើងឡើងលើ នៅតាកែវ

​តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីរថយន្តដឹកជ្រូកក្រឡាប់ធ្លាក់ចូលទឹក ផ្ងារជើងឡើងលើ តែមិនបង្កឲ្យមានអ្នករងរបួសឡើយ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រ៦៩-៧០ ក្នុងភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

រថយន្តខាងលើមានម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ2A-2458 បើកបរដោយឈ្មោះ ឈឹម អេ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិក្រោនជោត ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ និងអ្នករួមដំណើរឈ្មោះ សែន ប៊ុនធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិលៀប ឃុំផ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ៕

មតិយោបល់