ព័ត៌មានជាតិ

កម្មកររោងចក្រ ក្លូប៊ល ហាបារ៉ែន ធ្វើបាតុកម្មបន្ទាប់ពីដឹងថៅកែរត់ចោល

ភ្នំពេញៈ នៅព្រឹកនេះ មានបងប្អូនកម្មករជាង១០០០នាក់ ក្នុងចំណោមជាង២០០០នាក់ បម្រើការងារនៅក្នុងរោងចក្រ ក្លូប៊ល ហាបារ៉ែល លីមីតធីត ស្ថិតក្នុងភូមិត្រពាំងទួល សង្កាត់កាំបូល ខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាហែក្បួនកូដកម្ម ឆ្ពោះទៅកាន់រោងចក្រ GIT ដែលមានទីតាំងស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីទាមទារឲ្យថៅកែរោងចក្រ ដោះស្រាយប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ផ្សេងៗ បន្ទាប់ពីរោងចក្របិទប្រកាសឈប់ដំណើរការកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនោះ។

ក្រុមកម្មករ បានឲ្យដឹងថា រោងចក្រទាំងពីរខាងលើនេះ មានថៅកែតែមួយ ហើយបែរជារោងចក្រ GIT កំពុងដំណើរការ និងប្រកាសរើសបុគ្គលិកថ្មី ដែលក្រុមកម្មករតវ៉ាជឿថា រោងចក្រ ក្លូប៊ល ហាបារ៉ែល លីមីតធីត ប្រកាសបិទនោះ មិនមែនដោយសារគ្មានការបញ្ជាទិញពីបរទេសនោះទេ គឺថៅកែចង់បញ្ឈប់កម្មករចាស់ដែលមានប្រាក់ខែខ្ពស់ ដើម្បីរើសថ្មីតែប៉ុណ្ណោះ។

នៅពេលនេះ ខាងរោងចក្រ GIT បានដាក់កម្លាំងការពារជាង២០នាក់ នៅមុខរោងចក្រ ដើម្បីត្រៀមរារាំងក្រុមកម្មករដែលកំពុងហែក្បួនមកនោះ ដោយខ្លាចមានបញ្ហាអាក្រក់កើតឡើង៕

photo_2016-06-06_12-24-16photo_2016-06-06_12-24-19photo_2016-06-06_12-24-22

មតិយោបល់