ស្រីលង្កា: នៅមុននេះបន្តិច យោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ មិថុនានេះបានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស ៤៧នាក់រងរបួសបានទទួលការព្យាបាលនិងស្លាប់ម្នាក់ បន្ទាប់ពីមានអគ្គិភ័យធំមួយបានឆាបឆេះជំរុំកងទ័ពមួយនៅ Kosgama របស់ប្រទេសស្រីលង្កា។
ក្រសួងសុខាភិបាលបានឱ្យដឹងថា ភាគច្រើននៃអ្នកដែលស្វែងរកការព្យាបាលនៅក្នុងមន្ទីរពេទ្យ បានទទួលរងពីជំងឺជាច្រើននិងត្រូវបានរំសាយចេញបន្ទាប់ពីបានទទួលការថែទាំវេជ្ជសាស្រ្តរួចហើយ។
យោធាបាននិយាយថា ភ្លើងដែលបានផ្ទុះឡើងកាលល្ងាចថ្ងៃអាទិត្យម្សិលមិញ ដោយឡែកនៅព្រឹកថ្ងៃច័ន្ទនេះ អគ្គីភ័យនេះត្រូវបានគេគ្រប់គ្រងពន្លត់រួចហើយ។
ប្រជាជនដែលរស់នៅមានចម្ងាយនៅជាង ១គីឡូម៉ែត្រពីជំរុំកងទ័ពនេះ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញហើយ បន្ទាប់ពីត្រូវបានជម្លៀសចេញកាលពីយប់មិញនេះ។
អគ្គិភ័យនេះបណ្តាលឲ្យផ្ទុះឆេះគ្រប់អស់ជាច្រើន ហើយបានបង្ខំឱ្យប៉ូលិសជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ចេញឲ្យឆ្ងាយដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
អ្នកនាំពាក្យកងទ័ពឧត្តមសេនីយ៍ត្រី Jayanath Jayaweera បានឱ្យដឹងថា អគ្គិភ័យនេះបានផ្ទុះឡើងនៅឯរោងមួយនិងបានរីករាលដាលនៅក្នុងជំរំកងទ័ពខាងលើនេះតែម្តង។ លោកបាននិយាយបន្តថា កម្លាំងអាកាសនិងកងទ័ពជើងទឹក បានជួយបាញ់ពន្លត់អណ្តាតភ្លើង ខណៈពេលដែលអគ្គីភ័យបានឆាបឆេះនៅក្នុងរដ្ឋធានី Colombo ត្រូវបានបំផ្លាញខ្ទិចខ្ទី។
លោកមេបញ្ជាការកងទ័ព Chrishantha de Silva បានត្រួតពិនិត្យជំរុំនៅថ្ងៃចន្ទនេះហើយ ដើម្បីធ្វើការស៊ើបអង្កេតមួយផងដែរ ត្រូវបានគេចាប់ផ្តើមប្រតិបត្តិការរកមូលហេតុពិតនៅក្នុងឧបទ្ទេវហេតុខាងលើនេះ៕
មតិយោបល់