កណ្តាលៈ ករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យខូចខាតទាំងស្រុង និងសម្ភារៈមានតម្លៃជាច្រើន។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកោះតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ លឹម លាង ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះជឿន ឌីភេទស្រី អាយុ៤៤ឆ្នាំ ហើយអ្នកទាំង២ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ មានកូនចំនួន៧នាក់ ក្នុងនោះស្រីម្នាក់។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ម្ចាស់ផ្ទះមិនបាននៅផ្ទះឡើយ ស្រាប់តែឃើញមានផ្សែង គឺមកពីទុស្សេខ្សែភ្លើង បណ្តាលឲ្យឆេះផ្ទះ ដែលមានទំហំ៦គុណ៩ម៉ែត្រ ធ្វើអំពីឈើសសរបេតុង និងដំបូលស៊ីប្រូ និងខូចខាតសម្ភារៈមានតម្លៃ មួយចំនួនរួមមាន លុយដុល្លា៥០០ដុល្លារ បើគិតជាលុយខ្មែរចំនួន២លានរៀល ប្លាកទីន៥ជី,ទូរទស្សន៍១គ្រឿង គ្រែដេកចំនួន២ ,ទូឈើ១គ្រឿង និងទូកញ្ចក់ចំនួន២គ្រឿង។
ចំពោះករណីខាងលើនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកណាម្នាក់ឡើយ៕
មតិយោបល់