ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង ព្រលះគ្នាពេញទំហឹង ស្លាប់ម្នាក់ របួស៥នាក់

ឧត្តរមានជ័យៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៥នាក់ ទៀតរងរបួស កាលពីវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ក្នុងទិសដៅពីជើងទៅត្បូង ចន្លោះបង្គោលគីឡូម៉ែត្រ៥៥ និង៥៦ ស្ថិតនៅក្នុងបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូទី១-ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ ២G-៧៣៩២ បើកបរដោយឈ្មោះ វឿន រើន ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសស្រាល ដោយពាក់មួកសុវត្ថិភាព អ្នករួមដំណើត្រូវជាប្រពន្ធឈ្មោះ ភ្លឿន សំបួន ភេទស្រី អាយុ៣៦ឆ្នាំ មិនពាក់មួកសុវត្ថិភាព ស្លាប់ នៅនឹងកន្លែង រួមជាមួយកូនតូចរបួសស្រាល អ្នកទាំង៣ រស់នៅភូមិកណ្តាល ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរធ្វើស្រែ។ ម៉ូតូទី២-ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ ១C-៣៤៤៣ បើកបរដោយឈ្មោះ ហិញ ស្រីទូច ភេទស្រី អាយុ១៦ឆ្នាំ (សិស្ស) រងរបួសស្រាល ទី២ឈ្មោះ ឈួន វីរ៉ា ភេទស្រី អាយុ១៦ឆ្នាំ (សិស្ស) រងរបួសស្រាល ទី៣ឈ្មោះ យ៉េង ស្រីដាវ ភេទស្រី អាយុ១៩ឆ្នាំ (សិស្ស) រងរបួសស្រាល មិនពាក់មួកសុវត្ថិភាពទាំងអស់គ្នា អ្នកទាំង៣ រស់នៅភូមិឃុំស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ហេតុការណ៍ ដែលនាំឲ្យកើតមានគ្រោះថ្នាក់ខាងលើ គឺបណ្តាលមកពីអ្នកបើកបរម៉ូតូ២០១៦ ខ្វះការប្រុងប្រយ័ត្ន ទើបម៉ូតូបុកពីក្រោយ។ ក្រោយពីកើតហេតុ ម៉ូតូទាំង២ រងការខូចខាត៣០% និងត្រូវបានកម្លាំងនគរបាលចរាចរណ៍យកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

IMG_3363

IMG_3364

IMG_3365

IMG_3366

IMG_3367

IMG_3368

មតិយោបល់