តាកែវៈ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាប់ចោទម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧១អ.យ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងខេត្តតាកែវ ពីបទឆបោក ដែលបានប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១១ ។
ជនសង្ស័យមានឈ្មោះ ពេជ្រ ប៊ុនថាត ភេទប្រុស អាយុ៤៧ឆ្នាំ មានទីនៅភូមិបឹងត្រាញ់ខាងត្បូង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់