ព័ត៌មានកីឡា

ក្លិបនៅអឺរ៉ុបពីរ ចាប់អារម្មណ៍លើខ្សែប្រយុទ្ធវ័យ ១៧ឆ្នាំ ឥណ្ឌូនេស៊ី

កីឡាករដែលមានទេពកោសល្យរបស់ឥណ្ឌូណេស៊ី Egy Maulana Vikri បានស្ថិតនៅក្រោមការប្រមាញ់របស់ក្លិបយក្សព័រទុយហ្គាល់ពីរគឺ Sporting Lisbon និង Benfica ។ នេះបើយោងតាមរបាយការណ៍របស់ CNN Indonesia ។

ដោយដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយមកថា Sporting Lisbon កំពុងតែចរចាជាមួយភ្នាក់ងាររបស់ Egy ដែលទទួលខុសត្រូវក្នុងការចរចារកិច្ចព្រមព្រៀងសម្រាប់កីឡាករវ័យ ១៧ឆ្នាំ នៅទ្វីបអឺរ៉ុប។ ក្លិបក៏បានរាយការណ៍ផងដែរថា បានផ្ញើលិខិតទៅសមាគមន៍កីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ដើម្បីស្នើសុំការកាត់ក្តីមួយសម្រាប់ Egy។

ប្រព័ន្ធផ្សព្វផ្សាយរបស់ព័រទុយហ្គាល់បានដកស្រង់សម្តីរបស់ក្លិប Sporting Lisbon បាននិយាយថា “Sporting បានសម្តែងនូវបំណងចង់ចុះហត្ថលេខាលើខ្សែបម្រើវ័យ ១៧ ឆ្នាំរូបនេះដែលជាកីឡាករម្នាក់ក្នុងចំណោមផ្សេងទៀត ដែលទេពកោសល្យ នឹងអាចបង្កើនសមត្ថភាពបន្ថែមទៀត”។ គូប្រជែងក្លិប Benfica ក៏ចង់ជ្រើសរើស Egy ផងដែរ។ មានពាក្យចចាមអារាមថា ក្លិបនេះបានផ្ញើលិខិតមួយទៅ PSSI ដើម្បីបញ្ចុះបញ្ចូលអំពីការនាំយក Egy។

ទោះបីជាយ៉ាងណាក៏ដោយអនុប្រធាន PSSI លោក Joko Driyono បានអះអាងថាគាត់មិនបានដឹងពីលិខិតរបស់ Benfica ទាក់ទងទៅនឹងការនាំយក Egy Maulana Vikri នោះទេ។ តែលោក Joko បានបន្ថែមថាពិតជាមានក្លិបនៅអ៊ឺរ៉ុបមួយចំនួន បានចាប់អារម្មណ៍ទៅនឹងកីឡាករវ័យ ១៧ឆ្នាំនេះមែន៕

អត្តបទពាក់ព័ន្ធ៖https://postnews.com.kh/sport/255556

មតិយោបល់