នៅក្នុងការប្រកួតជម្រុះ ១៦នាក់ ដើម្បីយក ៨កាន់ ឡើងទៅវគ្គបន្ទាប់ កាលពីថ្ងៃសៅរ៍ទី២៩ តុលា នៅសង្វៀនប៉ុស្ដិ៍លេខ៥ ព្រែកកំពិស ដោយ អ៑ំុ វណ្ណេត បានផ្តួល ភុន សោភ័ណ្ឌ ឲ្យបោះបង់ត្រឹមទឹកទី២ ក្នុងព្រឹត្តិការណ៍ TV5 Knock Out Series K-Cement ។
ក្រៅពីគូ អ៑ំុ វណ្ណេត នឹង ភុន សោភ័ណ្ឌ ក៏នៅមានដោយ វ៉ែន ហុងជីវ៉ុង បានយកឈ្នះ ទេស ជីវ់ា ដឹកដៃគ្នាជាមួយ អ៑ំុ វណ្ណេត ឡើងទៅរង់ចាំវគ្គ ៨នាក់។ សម្រាប់ការប្រកួតនៅវគ្គនេះក៏ដូចជារូបមន្ត នៅវគ្គមុនដែរ ពោលគឺអ្នកចាញ់ត្រូវធ្លាក់តែម្តង ដូច្នេះហើយរាល់ការប្រកួតកីឡាករត្រូវខំប្រឹងឲ្យអស់ពីរសមត្ថភាព ដើម្បីបានឡើងទៅដំណាក់កាលបន្ត នឹងឈានដល់លើកពានមួយនេះ។
កីឡាករដែលបានឡើងមកទាំង ១៦នាក់ មាន៖ សំអាង ឌុន, ភុន សោភ័ណ្ឌ, ទេស ជីវ៉ា, វ៉ែន ហុងជីវ៉ុង, អ៊ុ វណ្ណេត, រិទ្ធ មុន្នី, រិន សារដ្ឋ, គឹម វាសនា, ផន ប៊ុនម៉ៅ, រ័ត្ន ដារ៉ា, ង៉ែត រដ្ឋា, ទី ពន្លែត, សៅ វណ្ណា, វុត្ថា ប៊ុនឃាង, ពុយ វណ្ណ:, មាស សុជាតិ។
សូមចញ្ជាក់ថា អ្នកឈ្នះនៅវគ្គ១៦នាក់នេះ ត្រូវប្រកួតជម្រុះចេញយកតែចំនួន ៨ រូប ដើម្បីឡើងទៅប្រកួតជម្រុះនៅជុំទី ៣ ទៀត ហើយអ្នកដែលចាញ់ត្រូវខ្ទាតចេញពីការប្រកួត៕
មតិយោបល់