ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ៣នាក់ ពីបទជួញដូរគ្រឿងញៀនទៅតុលាការ

សៀមរាប: នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

គួររំលឹកថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះបង្ក្រាបក្រុមជួញដូរថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ស្ថិតលំនៅដ្ឋានមួយកន្លែងស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំក្រុងសៀមរាប។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលបានធ្វើការឆែកឆេរ និងដកហូតបានម្ស៉ៅមេតំហ្វេតាមីនចំនួន១៧កញ្ចប់ តូចទូរស័ព្ទ០៣គ្រឿង ដាវ០៣ដើម ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿ ង កាតយោធា០៣សន្លឹក និងឧបករណ៍ច្នៃជក់គ្រឿងញៀនមួយចំនួនទៀត។

ជនសង្ស័យដែលកម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនមាន ១-ឈ្មោះ បូរ វិបុល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប (ជួញដូរ)។២. ឈ្មោះ វណ្ណា រដ្ឋា ហៅង៉ោល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅភូមិដូនអុន ឃុំដូនកែវ ស្រុកពួក (ជួញដូរ)។ ៣-ឈ្មោះ គាន គីន ហៅចឹម ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរកម្មករសំណង់ មានទីលំនៅភូមិដូនអុនឃុំដូនកែវស្រុកពួក (ជួញដូរ)៕

FB_IMG_1465170669838

FB_IMG_1465170678855

មតិយោបល់